ព័ត៌មានអន្តរជាតិ

ដ្រូនអ៊ុយក្រែន បើកការវាយប្រហារលើ មូលដ្ឋានទ័ពរុស្ស៊ីស្លាប់ ៣នាក់

បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ មកលើទីតាំងមូលដ្ឋានទ័ពអាកាស របស់រុស្សីចំនួន ២កន្លែងនៅក្នុងតំបន់ Ryazan និង Saratov ហើយជាលទ្ធផល វាបានធ្វើឲ្យយោធារុស្សី ៣នាក់បាត់បង់ជីវិត និងខូចខាតយន្តហោះ ២គ្រឿងផងដែរ។

ក្រសួងបានអះអាងទៀតថា យន្តហោះដ្រូនដែលផលិត តាំងពីសម័យសហភាពសូវៀត ដែលអាចហោះបានក្នុងកម្រិត កំពស់ទាបបានបើកការ វាយប្រហារសំដៅទីតាំងមូលដ្ឋានទ័ពអាកាស Dyagilevo ក្នុងតំបន់ Ryazan និងទីតាំងមូលដ្ឋានទ័ពអាកាស Engels នៅក្នុងតំបន់ Saratov ខណៈដែលក្រោយមកវាត្រូវបានបាញ់ ទំលាក់ដោយប្រព័ន្ធការពារ។

គួរឲ្យដឹងដែរថាកន្លងមកដ្រូន របស់ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារមកលើ ទីតាំងស្នាក់កណ្តាលរបស់កម្លាំងជើងទឹករុស្សី នៅក្នុងសមុទ្រខ្មៅ និងទីតាំងកងកម្លាំងជើង ទឹករបស់រុស្សីដែលប្រចាំការក្នុងតំបន់ Crimea ប៉ុន្តែការវាយប្រហារលើកនេះ មានភាពចូលជ្រៅទៅក្នុងទឹកដី នៃប្រទេសរុស្សីប្រមាណជា ៥០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែននិងរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top