បរទេស៖ យោងតាមការអះអាងដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុនថាមពល របស់អាល្លឺម៉ង់ RWE បានឲ្យដឹងថាក្រុមហ៊ុននឹង ដាក់ពាក្យបណ្តឹងដើម្បីប្តឹង ប្រឆាំងក្រុមហ៊ុនផលិតប្រេង និងហ្គាសរបស់ប្រទេសរុស្សី Gazprom ពាក់ព័ន្ធទៅនឹងបញ្ហាមិនអាច ដឹកជញ្ជូនហ្គាសតាមកុងត្រា។
អ្នកជំនាញបាននិយាយថា REW ដែលពឹងផ្អែកលើការផ្គត់ផ្គង់ហ្គាសពី Gazprom នោះគឺបានទទួលទំនិញ បានតិចតួចប៉ុណ្ណោះធៀបទៅនឹង អ្វីដែលខ្លួនគួរតែត្រូវបានតាមកិច្ចសន្យា ហើយនៅពេលនេះក្រុមហ៊ុន កំពុងដាក់ពាក្យបណ្តឹង ក្នុងការទាមទារសំណង ជាទឹកប្រាក់ដល់ទៅ រាប់រយលានដុល្លារអាមេរិក សម្រាប់ការខកខាននេះ។
គួរឲ្យដឹងដែរថា កាលពីខែមិថុនាកន្លងមកអ្នកជំនាញម្នាក់ របស់ក្រុមហ៊ុនបានធ្វើការគណនា និងបង្ហោះលើបណ្តាញសង្គមថា៖ នៅក្នុងហេតុការណ៍ដែលរុស្សី មិនអាចបំពេញតាមការសន្យា ហើយមានទាំងការកាត់ផ្តាច់ ការផ្គត់ផ្គង់មួយរយៈ
ផងនោះយើងអាចគណនាបានថា អ្វីដែលយើងបាត់បង់មានទឹកប្រាក់ប្រមាណជា ៤០០លានអឺរ៉ូ ឬត្រូវជា៤២២លានដុល្លារ ។
ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យរបស់ RWE មិនបានផ្តល់ព័ត៌មានលំអិតបន្ថែម អំពីដំណើរការផ្លូវច្បាប់ដែលក្រុមហ៊ុន បាននឹងកំពុងធ្វើនឡើយ ប៉ុន្តែអះអាងថាក្រុមហ៊ុនបានខាតបង់ទឹកប្រាក់ មិនតិចជារាប់សិបពាន់លានដុល្លារមកហើយ ទេចាប់តាំងតែពីមានការរអាក់រអួល ផ្គត់ផ្គង់ហ្គាសរបស់រុស្សីមកឲ្យអាល្លឺម៉ង់៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									