ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរចិន បានផ្សាយនៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា សាកសពរបស់លោក Jiang Zemin ដែលជាអ្នកដឹកនាំដ៏ឆ្នើមនៃ បក្សនិងកងទ័ពចិន អ្នកម៉ាក្សនិយមដ៏មហិមា អ្នកបដិវត្តន៍ អ្នកនយោបាយ អ្នកយុទ្ធសាស្រ្តយោធា និងអ្នកការទូតដ៏មហិមា និងយុទ្ធជនកុម្មុយនិស្តនិយម ដែលបានឆ្លងកាត់ការពិសោធន៍ដ៏យូរ ព្រមទាំងជាមេដឹកនាំដ៏ឆ្នើម នៃបុព្វហេតុសង្គមនិយមមាន លក្ខណៈពិសេសចិន ជាប្រមុខស្នូលនៃក្រុមអ្នកដឹកនាំ មជ្ឈិមបក្សកុម្មុយនិស្តចិនជំនាក់ទីបី និងជាអ្នកផ្តួចផ្តើមគំនិត “តំណាងទាំងបី” បានធ្វើពិធីបូជានៅទីក្រុងប៉េកាំង។
អ្នកដឹកនាំបក្សនិងរដ្ឋ រួមមានលោក Xi Jinping , លោក Li Keqiang ,លោក Li Zhanshu , លោកWang Yang, លោក Li Qiang, លោក Zhao Leji, លោក Wang Huning , លោក Han Zheng, លោក Cai Qi, លោក Ding Xuexiang , លោក Li Xi និងលោក Wang Qishan ជាដើមបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសាកសពលោក Jiang Zemin នៅមន្ទីរពេទ្យកងទ័ពរំដោះប្រជាជនចិន និងដង្ហែសាកសពលោក Jiang Zemin ទៅបូជានៅឈាបដ្ឋានបដិវត្តន៍ Babaoshan ។ លោក Hu Jintao ក៏បានទៅគោរពវិញ្ញាណក្ខន្ធនៅមន្ទីរពេទ្យដែរ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរចិន បានផ្សាយដំណឹងនៅថ្ងៃទី១ខែធ្នូថា នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៦ ខែធ្នូតាមម៉ោងប៉េកាំង មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន គណៈកម្មាធិការយោធាមជ្ឈិមចិន នឹងរៀបចំធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោក Jiang Zemin នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Jiang Zemin បានទទួលមរណភាព ដោយរោគពាធនៅក្រុងសៀងហៃ ប្រទេសចិន កាលពីវេលាម៉ោង ១២និង១៣នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៦ឆ្នាំ ៕