ម៉ូស្គូ៖ អ៊ុយក្រែន បានរាយការណ៍ពីការរារាំងថ្មីនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ខណៈដែលវិមានក្រឹមឡាំងបានបិទតម្លៃប្រេង ដែលមានន័យថាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនចុះខ្សោយ។
ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងទីក្រុងគៀវ និងទីក្រុងផ្សេងទៀត ខណៈអ៊ុយក្រែនរាយការណ៍ពីការវាយប្រហាររយៈចម្ងាយឆ្ងាយពីនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងដីគោករុស្ស៊ី។
លោក Kyrylo Tymoshenko ជំនួយការរបស់ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួច ដែលបានបំផ្លាញផ្ទះនៅតំបន់ Zaporizhzhia ។
នៅទីក្រុង Odesa ក្រុមហ៊ុនទឹកក្នុងតំបន់បានឲ្យដឹងថា ការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ទៅកាន់ទីក្រុងទាំងមូល បន្ទាប់ពីមីស៊ីលមួយផ្សេងទៀតបានកាត់ផ្តាច់ថាមពលដល់ស្ថានីយ៍បូមទឹក។
អ្នកនាំពាក្យកងទ័ពអាកាសលោក Yuriy Ihnat បានឲ្យដឹងថា រុស្ស៊ីអាចវាយប្រហារក្នុងរលកជាច្រើន ដើម្បីរារាំងការការពាររបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោក Ihnat បានលើកឡើងថា “ប្រទេសរុស្ស៊ីបន្តធ្វើនូវអ្វីដែលខ្លួនបានចាប់ផ្តើមធ្វើនៅថ្ងៃទី១០ ខែតុលា លើសពីគោលដៅទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន” ។
ទីក្រុងមូស្គូបានឲ្យដឹងថា ខ្លួនបានបំផ្លាញឃ្លាំងអាវុធអ៊ុយក្រែន ឧទ្ធម្ភាគចក្រ យន្តហោះដ្រូនចំនួន ១០គ្រឿង និងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា