ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា យ៉ាងហោចណាស់មានជំងឺចំនួន៨,៧លានករណីដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧៨.០០០នាក់ និងចំនួន៤.៥០០នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយរហូតមកដល់ពេលនេះនៅសហរដ្ឋអាមេរិក ។ យោងតាមការប៉ាន់ស្មានចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក និង ការការពារ ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។
យោងតាម CDC បានឱ្យដឹងថា សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវមានកម្រិតខ្ពស់ និងបន្តកើនឡើងនៅទូទាំងប្រទេស ។
ការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រហែល២០.០០០នាក់ដោយសារជំងឺគ្រុនផ្តាសាយត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិកក្នុងសប្តាហ៍ចុងក្រោយបំផុតដែលបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា។ ចំនួននៃការចូលមកមន្ទីរពេទ្យដោយសារជំងឺគ្រុនផ្តាសាយក្នុងសប្តាហ៍ស្ទើរតែកើនឡើងទ្វេដងបើធៀបនឹងសប្តាហ៍មុន ។
យោងតាម CDC បានឱ្យដឹងថា ការស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ កុមារសរុបមានចំនួន១៤នាក់ត្រូវបានរាយការណ៍មកទល់ពេលនេះក្នុងរដូវកាលនេះនៅក្នុងប្រទេស ៕