ព័ត៌មានអន្តរជាតិ

លោក Xi Jinping លើកទឹកចិត្ត ឱ្យអ្នកស្វែងរកក្តីសុបិនបែបនេះ

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១២ សមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ ទើបតែបិទប្រជុំ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ទស្សនាពិព័រណ៍ឈ្មោះ‌«ផ្លូវងើបឡើងវិញ» នៅសារមន្ទីរជាតិ។ កាលនោះលោកបានលើកឡើង ក្តីសុបិនចិនជាលើកដំបូង ព្រមទាំងអធិប្បាយពីអត្ថន័យរបស់វា “យើងកំពុងព្យាយាមរត់ យើងសុទ្ធតែជាអ្នកស្វែងរកក្ដីសុបិន។”តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួម និងដឹកនាំបក្សទាំងមូលនិង ប្រជាជនគ្រប់ជនជាតិទូទាំង ប្រទេសចិនពង្រឹងជំនឿងចិត្ត ពុះពារឧបសគ្គ តស៊ូប្រឹងប្រែងនិងស្វែងរកក្តីសុបិន ដើរតាមផ្លូវថ្មីដែលប្រកបដោយ ភាពរុងរឿងនិងក្តីសុបិន។ ខាងក្រោមនេះសូមរំលឹកឡើងវិញ ពីអនុសាសន៍ពាក់ព័ន្ធរបស់លោក Xi Jinping ក្នុងកាលៈទេសៈខុសៗគ្នា៖

លោក Xi Jinping ថ្លែងក្នុងមហាសន្និបាតផ្តល់ប័ណ្ណសរសើរ ដល់គំរូពលករនិងបុគ្គលធ្វើការឆ្នើម ទូទាំងប្រទេសចិនកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២០ ថាត្រូវពង្រីកប្រពៃណីដ៏ល្អផូរផង់ រ៉ាប់រងបេសកកម្មប្រវត្តិសាស្ត្រ ចាត់ទុកគោលដៅតស៊ូដែល កំណត់ដោយបក្ស និងរដ្ឋជាគោលដៅជីវិតរបស់ខ្លួន ចាត់ទុកការស្តារភាពរុងរឿងឡើងវិញ របស់ប្រជាជាតិជាភារកិច្ចរបស់ខ្លួន រួមបញ្ចូលឧត្តមគិតជីវិត និងសុភមង្គលគ្រួសារទៅក្នុង បុព្វហេតុដ៏មហិមាដែលប្រទេស មានភាពខ្លាំងក្លានិងប្រជាជាតិ ស្តារភាពរុងរឿងឡើងវិញ ដើម្បីធ្វើជាអ្នកស្វែងរក ក្តីសុបិនក្នុងយុគសម័យថ្មី។

លោក Xi Jinping បានថ្លែងក្នុងមហាសន្និបាតរំលឹកខួប ១០០ ឆ្នាំនៃចលនា ៤ ឧសភាកាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩ ថា មិត្តយុវវ័យទាំងឡាយ! មនុស្សគ្រប់ជំនាន់មានដំណើរ ដ៏វែងឆ្ងាយរបស់ខ្លួន មនុស្សគ្រប់ជំនាន់មានបេសកកម្មរបស់ខ្លួន។ ការកសាងបានជាប្រទេសខ្លាំង សង្គមនិយមទំនើបកម្ម សម្រេចការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ វាគឺជាការរត់បណ្ដាក់គ្នា។ យើងមានសេចក្តីប្តេជ្ញាចិត្តរត់បាន លទ្ធផលល្អឱ្យយុវវ័យ យើងក៏រំពឹងទុកថាជំនាន់យុវវ័យបច្ចុប្បន្ន អាចរត់បានលទ្ធផលកាន់តែល្អដែរ។

លោក Xi Jinping បានថ្លែងក្នុងសុន្ទរកថា អបអរសាទរឆ្នាំសកលថ្មីឆ្នាំ ២០១៩ កាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៨ ថា ប្រទេសចិនដ៏ចល័តមួយ ពោរពេញទៅដោយកម្លាំងរស់រវើក នៃភាពរុងរឿងនិងវឌ្ឍនភាព។ យើងខិតខំរត់ទាំងអស់គ្នា យើងសុទ្ធតែជាអ្នកស្វែងរកក្តីសុបិន។

លោក Xi Jinping បានថ្លែងក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ កាលពីថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០១៧ ថា ពិភពលោករបស់យើងពោរពេញ ទៅដោយក្តីសង្ឃឹម ហើយក៏ពោរពេញទៅ ដោយបញ្ហាប្រឈមផងដែរ។ យើងមិនអាចលះបង់ចោលក្តីសុបិន ដោយសារភាពស្មុគស្មាញនៃការពិត មិនអាចបោះបង់ចោលការចង់ បានដោយសារឃ្លាតឆ្ងាយពីឧត្តមគិត។ គ្មានប្រទេសណាមួយអាចឆ្លើយតប នឹងបញ្ហាប្រឈមដោយឯកឯងនោះទេ ក៏គ្មានប្រទេសណាមួយអាចត្រឡប់ទៅ កោះឯកោដែលបិទជិតដោយខ្លួនឯងនោះដែរ។

លោក Xi Jinping បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយតំណាងបញ្ញវន្ត គំរូពលករ និងតំណាងយុវវ័យកាលពីថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០១៦ ថា ក្តីសុបិនជារបស់មនុស្សគ្រប់រូប ប្រជាជនទាំងឡាយគួរហ៊ាននឹកគិត ហ៊ានធ្វើ ហ៊ានស្វែងរកក្តីសុបិន។ ជាក់ស្តែង ការសម្រេចក្តីសុបិនចិនដែលស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ គឺពឹងលើការធ្វើការងារដ៏ឧស្សាហ៍ ព្យាយាមរបស់មនុស្សគ្រប់មុខរបរ។ ឱ្យតែមានមហិច្ឆតានិងភាពស្វាហាប់ ពលករសាមញ្ញក៏អាចបង្ហាញតម្លៃជីវិត របស់ខ្លួនលើឆាកទូលំទូលាយដែរ។

លោក Xi Jinping បានថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតក្រុមយុវជន កុម្មុយនីស្តចិនកាលពីថ្ងៃទី ១០ខែឧសភា ឆ្នាំ ២០២២ ថា ការសម្រេចក្តីសុបិនចិន ជាការរត់បណ្ដាក់ប្រវត្តិសាស្ត្រ។ យុវវ័យគួរខិតខំប្រឹងប្រែងដើម្បីសម្រេច ការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ។ យុគសម័យតែងផ្តល់បេសក កម្មប្រវត្តិសាស្ត្រដល់យុវជន។ យុវជនចិនក្នុងយុគសម័យថ្មី កើតនៅពេលដ៏សំខាន់ រ៉ាប់រងភារកិច្ចសំខាន់ មានឆាកទូលាំទូលាយសម្រាប់បង្ហាញជំនាញ និងមានអនាគតដ៏ភ្លឺស្វាង សម្រាប់សម្រេចក្តីសុបិន ៕

To Top