ឡាហ្គូស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃអង្គារថា យោធានីហ្សេរីយ៉ា បានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋ Kaduna ភាគខាងជើងប្រទេស ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Samuel Aruwan ស្នងការរដ្ឋខាងលើទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងកិច្ចការលំនៅដ្ឋាន បានលើកឡើងថា ខ្មាន់កាំភ្លើងជាច្រើននាក់ ដែលគេស្គាល់ថា ជាក្រុមចោរ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ហើយជាច្រើននាក់ទៀតបានរត់គេចខ្លួន ជាមួយនឹងរបួសដោយគ្រាប់កាំភ្លើង អំឡុងពេលប្រតិបត្តិការយោធា នៅក្នុងព្រៃក្នុងតំបន់ Giwa នៃរដ្ឋនេះកាលពីថ្ងៃចន្ទ ។
ស្នងការបានអំពាវនាវ សុំកិច្ចសហការពីប្រជាពលរដ្ឋ ក្នុងរដ្ឋទាក់ទងនឹងបុគ្គលដែល សង្ស័យស្វែងរកការព្យាបាល របួសដោយគ្រាប់កាំភ្លើង ព្រោះពួកគេអាចជាចោរកំពុងរត់គេចខ្លួន ។
លោក Aruwan បានលើកឡើងថា “បទល្មើសនៅក្នុងតំបន់ទូទៅ កំពុងដំណើរការ ហើយប្រជាពលរដ្ឋនឹងត្រូវបាន ធ្វើបច្ចុប្បន្នភាពលើការអភិវឌ្ឍន៍បន្ថែមទៀត” ។
គួរបញ្ជាក់ថា មានការវាយប្រហារពីខ្មាន់កាំភ្លើង ជាច្រើននាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបណ្តាលឱ្យមានការស្លាប់ និងការចាប់ពង្រត់មនុស្សជាច្រើននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា