ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សង្រ្គាមនៅអ៊ុយក្រែន អាចបន្តយូរទៀត ដោយព្រមានថាភាពតានតឹង នុយក្លេអ៊ែរ បានកើនឡើង ដោយសារតែវា ប៉ុន្ដែលោកប្ដេជ្ញាថា នឹងមិនបើកការវាយប្រហារ មុននោះទេ។
មេដឹកនាំរុស្ស៊ី មិនបានបង្ហាញសញ្ញា នៃចេតនាណាមួយ ក្នុងការចុះចាញ់ ក្នុងសមរភូមិឡើយ ខណៈដែលការបាញ់ផ្លោងយ៉ាងខ្លាំង បានបន្តនៅតាមជួរមុខ នៅភាគខាងកើត អ៊ុយក្រែននេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
នៅក្នុងនោះដែរលោក បានប្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់វិមានក្រឹមឡាំងថា “ពិតណាស់ វាអាចជាដំណើរការដ៏វែងមួយ” ដែលមានន័យថា សង្គ្រាមរបស់លោកនៅអ៊ុយក្រែន នឹងត្រូវបន្ដក្នុងរយៈពេលយូរទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលត្រូវបានប្រកាសថាជា “បុគ្គលប្រចាំឆ្នាំ” របស់ទស្សនាវដ្តី Time កាលពីថ្ងៃពុធ សម្រាប់ “ការការពារសេរីភាព” បានឲ្យដឹងថា មនុស្ស ៦ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ចុងក្រោយបង្អស់ របស់រុស្ស៊ី ដែលលើកនេះនៅលើភូមិមួយក្នុងតំបន់ជួរមុខនៃទីក្រុង Donetsk ។
នេះបានកើតឡើងមួយថ្ងៃបន្ទាប់ ពីការវាយប្រហារដោយកាំភ្លើងធំ របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ៦នាក់នៅក្នុងរដ្ឋធានី Donetsk ក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
