ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងបោះឆ្នោតសម្រេចលើគោលនយោបាយផ្នែកយោធា និងការផ្តល់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានទឹកប្រាក់ដល់ទៅ១០ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា សភាសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា បានចាប់ផ្តើមបោះឆ្នោតភ្លាមៗកាលពីថ្ងៃពុធ លើច្បាប់ស្តីពីគោលនយោបាយយោធាដ៏ធំមួយ រួមទាំងការអនុញ្ញាតឱ្យមានជំនួយសន្តិសុខរហូតដល់១០ពាន់លានដុល្លារអាមេរិក និងការទិញសព្វាវុធលឿនរហ័សសម្រាប់កោះតៃវ៉ាន់ ខណៈដែលប្រទេសចិន បានដាក់សម្ពាធលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ។


កំណែសម្របសម្រួលនៃច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ ឬហៅកាត់ថា NDAA មិនបូករួមបញ្ចូលទាំងបទប្បញ្ញត្តិដ៏ចម្រូងចម្រាសមួយចំនួនរបស់សមាជិកសភាកោះតៃវ៉ាន់ដែលបានស្នើឡើងកាលពីដើមឆ្នាំនេះ រួមទាំងការដាក់ទណ្ឌកម្មនៅក្នុងករណីនៃ “ការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការឈ្លានពាន” ប្រឆាំងនឹងកោះតៃវ៉ាន់ដោយប្រទេសចិន ឬសំណើដែល កោះតៃវ៉ាន់ត្រូវបានគេចាត់ទុកថា ជា “សម្ព័ន្ធមិត្តសំខាន់មិនមែនអង្គការ NATO នោះទេ” ។

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top