ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្មាន​ជម្រើស​អ្វី ក្រៅតែពីការបង្ខំ​លោក ពូទីន ឲ្យ​ចូល​ក្នុង​សង្រ្គាម​រដូវរងា

គៀវ៖ ខណៈដែលមន្ត្រីលោកខាងលិចបង្ហាញថា រុស្ស៊ីនឹងព្យាយាមបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ក្នុងរដូវរងា អ៊ុយក្រែនប្រហែលជាគ្មានជម្រើសអ្វី ក្រៅតែពីបន្តការជំរុញរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរដូវត្រជាក់បំផុតនៃឆ្នាំនេះ នេះបើយោងតាមអ្នកជំនាញ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ Financial Times Global Boardroom កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា រុស្ស៊ីកំពុង “ព្យាយាមផ្អាកជម្លោះ” ដើម្បីប្រមូលផ្តុំឡើងវិញ ហើយចាប់ផ្តើមការវាយលុកធំជាងនេះនៅពេលក្រោយ”។ លោកបានបន្ថែមថា នេះគឺដោយសារតែ “អ៊ុយក្រែនឥឡូវនេះមានសន្ទុះ” នៅក្នុងសង្រ្គាមយូរអង្វែង។

កាសែត Newsweek របស់អ៊ុយក្រែនមិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​ថា រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​បង្កក​រដូវរងា​នោះទេ ហើយ​បាន​ទាក់ទង​ទៅ​ក្រសួង​ការពារជាតិ​រុស្ស៊ី ដើម្បី​សុំ​ការ​បញ្ជាក់ និង​ការ​អត្ថាធិប្បាយ។

លោក Dan Soller អតីតវរសេនីយឯកចារកម្មកងទ័ពអាមេរិក យល់ស្របថា រុស្ស៊ីហាក់ដូចជាកំពុងព្យាយាមបញ្ឈប់សង្គ្រាម។ លោកបានប្រាប់កាសែត Newsweek ថាវាមានសារៈសំខាន់សម្រាប់អ៊ុយក្រែន ក្នុងការរក្សាសម្ពាធរបស់ខ្លួនលើប្រទេសរុស្ស៊ីក្នុងរដូវរងារ ខណៈដែលរុស្ស៊ីមានបំណងរៀបចំក្រុមឡើងវិញ ដើម្បីរៀបចំសម្រាប់ការចាប់ផ្តើមការវាយលុកជាថ្មីនៅពេលក្រោយ៕

To Top