បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សី បានធ្វើការអះអាងកាលពីថ្ងៃម្សិលមិញនេះថា អ្វីដែលទទួលបានពីឯកសារដឹកជញ្ជូនអាវុធរបស់អាមេរិក សម្រាប់ផ្គត់ផ្គង់ឲ្យជម្លោះនៅអ៊ុយក្រែន គឺមានសុពលភាពយ៉ាងហោចណាស់ ក្នុងរយៈពេល៣ឆ្នាំទៀត។
អ្នកនាំពាក្យរូបនេះបានបន្តទៀតដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensly គួរតែធ្វើការកត់សំគាល់នូវការងារបែបនេះ ដើម្បីវាស់វែងពីអនាគតរបស់ប្រទេសជាតិរបស់គាត់។
មន្ត្រីជាន់ខ្ពស់របស់រុស្សីដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតអំឡុងពេលបទសំភាស កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានរៀបចំផែនការ ដើម្បីចាប់យកជម្លោះនៅអ៊ុយក្រែន ជាចំណាត់ខ្មាំងឲ្យបានរហូតទៅដល់ឆ្នាំ២០២៥យ៉ាងហោចណាស់ហើយ៕ ប្រែសម្រួល៖ស៊ុនលី