ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារ ទៅលើយន្តហោះគ្មាន មនុស្សបើកលើកំពង់ផែ នៃតំបន់គ្រីមៀ

បរទេស ៖ អភិបាលក្រុង Mikhail Razvozhaev បានបង្ហើបឱ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកនៅក្នុងទីក្រុង Sevastopol របស់តំបន់ គ្រីមៀ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ បានឃើញការវាយប្រហារ ស្រដៀងគ្នាជាច្រើន ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអាជ្ញាធររុស្ស៊ី បានចង្អុលមុខអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថិតនៅលើឆ្នេរសមុទ្រ ភាគនិរតីនៃតំបន់ គ្រីមៀ ដែលបានចូលរួមជា មួយរុស្ស៊ីបន្ទាប់ពីការធ្វើប្រជាមតិ ក្នុងឆ្នាំ ២០១៤ ទីក្រុង Sevastopol ត្រូវបានចាត់ទុកថា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដូចដែលមានឋានៈពិសេស នៃទីក្រុងសហព័ន្ធ ដែលផ្តល់ដោយអាជ្ញាធររុស្ស៊ី ។ មានន័យថា ទោះជាទីក្រុងជាជាង តំបន់ក៏ដោយ ក៏ត្រូវដឹកនាំដោយអភិបាលដែរ។ ទីក្រុងពីរផ្សេងទៀត ដែលមានឋានៈនេះនៅក្នុងប្រទេសរុស្ស៊ី គឺទីក្រុងម៉ូស្គូ និង Saint Petersburg ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Razvozhaev បានបង្ហោះសារខ្លីមួយ នៅលើបណ្តាញ Telegram របស់ខ្លួនថា “នៅពេលព្រឹកកប៉ាល់កងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ី ដែលបំពេញកាតព្វកិច្ច បានបាញ់ទម្លាក់ យន្តហោះ UAV នៅលើសមុទ្រ” ៕

To Top