ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនចុះផ្សាយ អត្ថបទចុះហត្ថលេខានៅលើប្រព័ន្ធ សារព័ត៌មានអារ៉ាប៊ីសាអូឌីត

ថ្ងៃទី ៨ ខែធ្នូ ក្នុងអំឡុងពេលអញ្ជើញ ទៅដល់ក្រុងរីយ៉ាតដើម្បីចូលរួម កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ(ហៅកាត់ GCC) លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទចុះហត្ថលេខានៅលើការសែតAl-Riyadh Dailyរបស់អារ៉ាប៊ីសាអូឌីតក្រោមចំណងជើងថា《បន្តវេនមិត្តភាពសហស្សវត្សរ៍ បង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា》។ អត្ថបទនេះបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងប្រទេសអារ៉ាប់ជាច្រើនពាន់ឆ្នាំមក ហើយបានលើកឡើងថាប្រទេសចិន ប្រទេសអារ៉ាប់និងរដ្ឋសមាជិក GCC មានទស្សនវិស័យទូលំទូលាយលើកិច្ចសហប្រតិបត្តិការ ដូចនេះគួរបង្កើនការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការនៅពេលអនាគត កសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងសមាជិក GCC ។

លោកបានលើកឡើងទៀតថា ក្រោមស្ថានការណ៍ថ្មី ប្រទេសចិននឹងបន្តវេនស្មារតីមិត្តភាពជាមួយប្រទេសអារ៉ាប់ រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអារ៉ាប់ក្នុងយុគសម័យថ្មី ។ បន្តធ្វើកិច្ចសហប្រតិបត្តិការនិងរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” បន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យស្លៀងអាហារ ថាមពល វិនិយោគ ហិរញ្ញប្បទាន និងសុខាភិបាលជាដើម ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះដែលមានគុណភាពកាន់តែខ្ពស់និងកាន់តែស៊ីជម្រៅ ។

ពេលថ្លែងអំពីទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអូឌីត លោក Xi Jinping បានលើកឡើងថា គួរចាត់ទុកជាដំណើរទស្សនកិច្ចលើកនេះឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអូឌីត ។ បង្កើនការតភ្ជាប់គ្នារវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”និង”ទស្សនទានឆ្នាំ ២០៣០” របស់អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ធ្វើឱ្យការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ៕

To Top