ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការ​ចែកចាយ​ សព្វាវុធ​របស់​លោក​ខាង​លិច​ ដោយ​គ្មាន​ការ​ទប់​ស្កាត់ ធ្វើឲ្យ​ស្ថានការណ៍​អ៊ុយក្រែន កាន់តែ​ស្មុគស្មាញ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបញ្ជូនអាវុធរបស់អាមេរិក និងអឺរ៉ុប ទៅកាន់អ៊ុយក្រែន “ដោយមិនមានការអត់ធ្មត់” បានធ្វើឱ្យស្ថានការណ៍កាន់តែ ស្មុគស្មាញនៅក្នុងប្រទេសនេះ។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទជាមួយ សមភាគីហ្វាំងឡង់លោក Pekka Haavisto ដែលក្នុងនោះភាគីទាំងពីរក៏បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

អ្នកការទូតកំពូលអ៊ីរ៉ង់ ក៏បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់ ចំពោះការបន្តនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយចង្អុលទៅទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ របស់រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ កាលពីដើមខែកុម្ភៈ លោក Amir-Abdollahian បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺស្ថិតនៅលើផ្លូវត្រូវ។ រដ្ឋមន្ត្រីអ៊ីរ៉ង់ក៏បានជម្រាបជូនលោក Haavisto អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

សម្រាប់ផ្នែករបស់លោក លោក Haavisto បានសម្តែងការគាំទ្ររបស់ប្រទេសរបស់លោក សម្រាប់ការស្ដារឡើងវិញនូវ JCPOA ខណៈពេលដែលអរគុណ សមភាគីអ៊ីរ៉ង់របស់លោក ដែលបានជូនដំណឹងដល់លោក អំពីការវិវត្តចុងក្រោយបំផុតនៅក្នុងកិច្ចពិភាក្សានេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top