ព័ត៌មានអន្តរជាតិ

តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុប កំពុងឡើងថ្លៃ ខណៈសីតុណ្ហភាព កំពុងធ្លាក់ចុះ

" "

ព្រុចសែល៖ តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប​កំពុង​ឡើង​ថ្លៃ ខណៈ​សីតុណ្ហភាព​ធ្លាក់​ចុះ​ក្នុង​តំបន់ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ កណ្តាល​វិបត្តិ​ថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អនាគតឧស្ម័ន TTF របស់ប្រទេសហូឡង់ ដែលជាកិច្ចសន្យាគោលរបស់អឺរ៉ុប កំពុងជួញដូរនៅតម្លៃ ១៥៧ដុល្លារ ក្នុងមួយម៉ោងមេហ្គាវ៉ាត់កាលពីថ្ងៃពុធ កើនឡើង ១០ ភាគរយបើធៀបនឹងសប្តាហ៍មុន។ ជាមួយនឹងការនាំចេញឧស្ម័នធម្មជាតិ របស់រុស្ស៊ីត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ ទ្វីបនេះកំពុងព្យាយាម ស្វែងរកប្រភពឥន្ធនៈជំនួស។

" "

ទីភ្នាក់ងារប្រឹក្សាថាមពល Rystad Energy បានឲ្យដឹងថា អឺរ៉ុបបាននាំចូលឧស្ម័ន LNG ច្រើនជាង ១១,៤លានតោននៅក្នុងខែវិច្ឆិកា ដែលជាកំណត់ត្រាខ្ពស់ថ្មីមួយ សម្រាប់ឆ្នាំនេះ។

" "

ទីភ្នាក់ងារប្រឹក្សាបានបន្ថែមថា ប្រទេសបារាំង អេស្បាញ និងចក្រភពអង់គ្លេស រួមបញ្ចូលគ្នាមានចំនួនច្រើន ជាងពាក់កណ្តាលនៃ ការនាំចូលសរុបរបស់អឺរ៉ុប។

បណ្តាប្រទេសនៅអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូល LNG ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសឈូងសមុទ្រ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

កាលពីថ្ងៃពុធ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសភាពជាដៃគូ ថាមពលថ្មីមួយដែលពួកគេនិយាយថា នឹងជួយកាត់បន្ថយការពឹងផ្អែក របស់អឺរ៉ុបលើឧស្ម័ន និងប្រេងរបស់រុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top