ព័ត៌មានអន្តរជាតិ

Update ៖ រុស្ស៊ី អាចនឹងកាត់បន្ថយ ផលិតកម្មប្រេង និងបដិសេធមិនលក់ប្រេង ឲ្យទៅប្រទេសណាមួយ ដែលដាក់តម្លៃប្រេង តាមប្រទេសលោកខាងលិច

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញ ថាមពលដ៏ធំបំផុតរបស់ពិភពលោក អាចនឹងកាត់បន្ថយ ការផលិតប្រេង ហើយនឹងបដិសេធ មិនលក់ប្រេងទៅឱ្យប្រទេសណា ដែលកំណត់តម្លៃប្រេងរបស់លោកខាងលិចលើរុស្ស៊ី ។

គួររំលឹកថា ក្រុម G7 និងអូស្ត្រាលី កាលពីសប្តាហ៍មុនបានព្រមព្រៀងគ្នាតម្លៃ៦០ដុល្លារអាមេរិកក្នុង១បារ៉ែលលើតម្លៃប្រេងឆៅពីសមុទ្ររុស្ស៊ី បន្ទាប់ពីសមាជិកសហភាពអឺរ៉ុប បានយកឈ្នះលើការតស៊ូមតិពីប៉ូឡូញ ។

លោក ពូទីន បានប្រាប់ដល់អ្នកយកព័ត៌មាន នៅទីក្រុង Bishkek ថា “ចំពោះប្រតិកម្មរបស់យើង ខ្ញុំបាននិយាយរួចហើយថា យើងនឹងមិនលក់ទៅឱ្យប្រទេសទាំងនោះ ដែលធ្វើការសម្រេចចិត្តបែបនេះទេ” ។

“យើងនឹងគិត ប្រហែលជាសូម្បីតែអំពីអ្វីដែលអាចធ្វើទៅបាន បើចាំបាច់ គឺធ្វើការកាត់បន្ថយផលិតកម្ម” ។

លោក ពូទីន បានថ្លែងថា រុស្ស៊ី មានកិច្ចព្រមព្រៀងជាមួយអង្គការ OPEC+ អំពីការផលិត ដូច្នេះជំហានដ៏មុតមាំបែបនេះនៅតែជាលទ្ធភាពប៉ុណ្ណោះ ។

លោក ពូទីន ក៏បានថ្លែងផងដែរថា ក្រុងម៉ូស្គូ នឹងមិនបាត់បង់តម្លៃពីលោកខាងលិចទេ ហើយថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនឹងរក្សាការផាកពិន័យបានដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top