ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ព្រមានលោកខាងលិចអំពី ផលវិបាក នៃការបំពាក់អាវុធឱ្យអ៊ុយក្រែន

បរទេស៖ ប្រេសិតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា ប្រទេសលោកខាងលិច ដែលអាវុធត្រូវបានប្រើប្រាស់ ដោយទាហានអ៊ុយក្រែន ដើម្បីសម្លាប់ជនស៊ីវិលនៅតំបន់ Donbass នឹងប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ លោក Vassily Nebenzia បាននិយាយថា គ្រាប់រ៉ុក្កែត HIMARS និងគ្រាប់កាំភ្លើងធំ M982 Excalibur ត្រូវបានប្រើប្រាស់ ដើម្បីបាញ់ដោយមិនរើសអើងលើទីក្រុង Donetsk និងទីក្រុងដទៃទៀត។

អ្នកការទូតរុស្ស៊ីរូបនេះ បាននិយាយថា “ឧទាហរណ៍ សង្វៀនកីឡា Druzhba [នៅ Donetsk] ដែលជាកន្លែងដែលទឹកផឹក ត្រូវបានចែកចាយដល់ជនស៊ីវិល ត្រូវបានវាយប្រហារនៅថ្ងៃទី ៤ ខែធ្នូជាមួយនឹងសំបកគ្រាប់ Excalibur ។ កងកម្លាំងអ៊ុយក្រែន ដែលត្រូវបានពង្រឹង ដោយប្រទេសលោកខាងលិច កំពុងព្យាយាម ដើម្បីកម្រិតទីក្រុង។

យោងតាមលោក Nebenzia គឺមានជនស៊ីវិល ២២ នាក់ត្រូវបានសម្លាប់ និងជាង ៨០នាក់ បានរងរបួសនៅក្នុងទីក្រុង Donbass ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយផ្ទះ និងសាលារៀនជាច្រើន ត្រូវបានខូចខាត។ លោក​បាន​បន្ថែម​ថា គ្រាប់​រ៉ុក្កែត HIMARS បាន​វាយប្រហារ​លើ​ទីតាំង​ជន​ស៊ីវិល ​ដូចជា​សាលា​មត្តេយ្យ និង​សណ្ឋាគារ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top