ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ព្រមានភាគីជម្លោះ នៅក្នុងតំបន់កូសូវ៉ូ

បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីព្រមានរួចមកហើយ ចំពោះស្ថានភាពតានតឹង នៅក្នុងតំបន់កូសូវ៉ូ ដែលជាក្រុមជនជាតិភាគតិច ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអជ្ញាធរ នៃប្រទេសអាល់បេនី និងជាខេត្តដែលត្រូវបានកាត់ផ្តាច់ចេញ ពីប្រទេសស៊ែប៊ី។

លោកស្រីអ្នកនាំពាក្យមិនត្រឹមតែប៉ុណ្ណោះ ក៏បានព្រមានអំពីសកម្មភាពគាំទ្រ ដោយអាវុធទៅឲ្យភាគីជម្លោះនៅក្នុងតំបន់នេះ ពីសំណាក់បណ្តាប្រទេសលោកខាងលិចផងដែរ។លោកស្រីបានបន្តថា សកម្មភាពញុះញង់ជាបន្តបន្ទាប់ ជាមួយនឹងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង កំពុងបង្កឲ្យមានសកម្មភាពប្រើប្រាស់ អំពើហិង្សានឹងកើនឡើង នៅក្នុងតំបន់នេះជាមិនខាន។

ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បាននិយាយថា៖ពួកយើងនឹងស្ថិតនៅក្នុងជំហ ជាមួយនឹងប្រទេសស៊ែប៊ីហើយនឹងអនុវត្ត តាមកិច្ចព្រមព្រៀងទីក្រុង Belgrade ហើយជឿជាក់ថារដ្ឋាភិបាលអាល់បានី និងពួកបស្ចឹមប្រទេស គឺមិនបានអើពើទៅនឹងដំណោះស្រាយ ជាមូលដ្ឋានដោយក្រុមប្រឹក្សា អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប្រ៊ូស៊ែល ព្រមទាំងកិច្ចព្រមព្រៀង នៅទីក្រុងវ៉ាស៊ិនតោនឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top