ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្តល់អនុសាសន៍សំខាន់ ចំពោះការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ដោយគូសបញ្ជាក់ថា ធ្វើការងារអភិរក្សជាប្រព័ន្ធ ចំពោះបេតិភណ្ឌវប្បធម៌អរូបីឱ្យបានល្អ ជំរុញឱ្យវប្បធម៌ចិនដើរទៅកាន់ ពិភពលោកឱ្យកាន់តែល្អ

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ ចំពោះការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី កាលពីពេលថ្មីៗនេះ ដោយបានគូសបញ្ជាក់ថា ការដែលបច្ចេកទេសផលិត តែប្រពៃណីនិងទំនៀមទំលាប់ពាក់ព័ន្ធ របស់ប្រទេសចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី មនុស្សជាតិនៃអង្គការសហប្រជាជាតិ វាមានសារៈសំខាន់ណាស់ចំពោះ ការផ្សព្វផ្សាយវប្បធម៌តែរបស់ប្រទេសចិន គួរតែធ្វើឱ្យការអភិរក្សជាប្រព័ន្ធ ចំពោះបេតិកភណ្ឌអរូបីឱ្យបានល្អ ព្រមទាំងជំរុញការផ្លាស់ប្តូរបែបច្នៃប្រឌិត និងការអភិវឌ្ឍបែបនវានុវត្តន៍ បន្តបង្កើនកម្លាំងប្រមូលផ្តុំរបស់ ជនជាតិចិននិងឥទ្ធិពលវប្បធម៌ចិន ធ្វើឱ្យស៊ីជម្រៅនូវការផ្លាសប្តូរ និងការរៀនសូត្រទៅវិញទៅមកផ្នែកអរិយធម៌ ផ្សព្វផ្សាយពីរឿងរ៉ាវនៃវប្បធម៌ ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិន ជំរុញឱ្យវប្បធម៌ចិនដើរទៅកាន់ ពិភពលោកឱ្យកាន់តែល្អ ៕

To Top