ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស​ការអះអាង​ របស់​អាមេរិក ​ដែល​បាន​គាំទ្រ​ស្ត្រី​អ៊ីរ៉ង់ ដោយអះអាងថា ស្ដ្រីក៏ត្រូវរងទណ្ឌកម្មដែរ

" "

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាង របស់សហរដ្ឋអាមេរិក ចំពោះការគាំទ្រស្ត្រីអ៊ីរ៉ង់ ដោយលើកឡើងថា ពួកគេត្រូវបាន រងផលប៉ះពាល់ស្មើគ្នា ដោយការដាក់ទណ្ឌកម្មឯកតោភាគី រយៈពេលវែង របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់។

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Nasser Kanaani បានឲ្យដឹងក្នុងសន្និសីទ សារព័ត៌មានមួយថា ស្ត្រីមិនត្រូវបាន ដកចេញ ពីទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក ដែលដាក់ប្រឆាំង នឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍កន្លងមកនេះទេ។

" "

មន្ត្រីអាមេរិកបានប្រកាសម្តងហើយម្តងទៀតថា ប្រជាជនអ៊ីរ៉ង់ មិនមែនជាគោលដៅ នៃទណ្ឌកម្មរបស់ពួកគេនោះទេ ដោយលោក Kanaani បាននិយាយបន្ថែមថា “តើវាអាចទៅរួចយ៉ាងដូចម្តេច ក្នុងការដាក់ទណ្ឌកម្មលើសពី ១៧០០ ឬ ១៨០០ ប្រឆាំងនឹងប្រទេសមួយ ដែលជាកំណត់ត្រាអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទំនាក់ទំនងរវាងរដ្ឋ និងទាមទារ​ថា​ស្ត្រី និង​កុមារ​មិន​ត្រូវ​បាន​គេ​ប៉ះពាល់​នោហទេ?” ។

" "

លោក Kanaani បានលើកឡើងថា បន្ទាប់ពីការដកខ្លួនពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឯកតោភាគីជាង ៨០០ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាទង្វើផ្ទុយទាំងស្រុង ជាមួយនឹងពាក្យស្លោក “ក្លែងក្លាយ” នៃការការពារសិទ្ធិស្ត្រី។

ងាកទៅការចរចានុយក្លេអ៊ែរវិញ អ្នកនាំពាក្យបានលើកឡើងថា ពួកគេមានគោលបំណងផ្តាច់មុខ ក្នុងការដកទណ្ឌកម្មប្រឆាំងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kanaani បានបន្ថែមថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីបន្តការចរចានុយក្លេអ៊ែរ ហើយបានប្រកាសពីជំហរ របស់ខ្លួនលើការទាមទារ ដែលធ្វើឡើងដោយភាគីផ្សេងទៀត ៕

To Top