បរទេស៖ ទីក្រុង Kharkov ដែលជាទីក្រុងទី២ របស់អ៊ុយក្រែន បានទទួលរងនូវការបាញ់ផ្លោង និងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៅទីនោះបាននិយាយថា ពួកគេបានប្រមូលសំណល់នៃគ្រាប់របស់រុស្ស៊ីដែលបានបាញ់មកទីក្រុងនេះ រួមទាំងបំណែកនៃគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែតផងដែរ។
រដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា មីស៊ីលបានបណ្តាលឱ្យស្លាប់ជនស៊ីវិលរាប់រយនាក់ ហើយសង្ឃឹមថា សំណុំបំណែកទាំងនេះអាចធ្វើជាភស្តុតាងនៅក្នុងចំណាត់ការរបស់តុលាការនាពេលអនាគត ប្រឆាំងនឹងរុស្ស៊ីបាន៕ប្រែសម្រួលៈ ណៃ តុលា