ព័ត៌មានអន្តរជាតិ

Business Insider៖ យោធាអាល្លឺម៉ង់ មានគ្រាប់នៅក្នុងស្តុក សម្រាប់ការប្រយុទ្ធគ្នា ត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ

បរទេស៖ កងទ័ពអាល្លឺម៉ង់ខ្វះសព្វាវុធ និងឧបករណ៍ដើម្បីបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញ នៅក្នុងអង្គការណាតូ រួមទាំងការការពារផ្នែកខាងកើតនៃប្លុកនេះ, នេះបើតាមទស្សនាវដ្តី Der Spiegel និងកាសែត Die Welt បានរាយការណ៍កាលពីថ្ងៃអង្គារ។ កាសែតបានដកស្រង់របាយការណ៍សម្ងាត់របស់រដ្ឋមន្ត្រីការពារជាតិ Christine Lambrecht ទៅកាន់គណៈកម្មាធិការការពារសភា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារនេះបាននិយាយថា យោធាអាល្លឺម៉ង់ ឬ Bundeswehr មិនអាចរួមចំណែកផ្នែកកាំភ្លើងធំដល់អង្គភាពទំហំកងវរសេនាតូចពហុជាតិរបស់ណាតូ ដែលឈរជើងនៅក្នុងប្រទេសលីទុយអានីបានទេ ព្រោះវានឹង “ពឹងផ្អែកលើការទិញ”។ វាបានកត់សម្គាល់ពីបញ្ហានៃការផ្តល់ការការពារដែនអាកាសសម្រាប់អង្គភាពចាប់ពីឆ្នាំ ២០២៣ ដោយសារតែប្រព័ន្ធកាំជ្រួច MIM-104 Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ដែលប្រើប្រាស់ដោយប្រទេសអាល្លឺម៉ង់ បច្ចុប្បន្នត្រូវបាន “ចងភ្ជាប់” ជាមួយនឹងកម្លាំងឆ្លើយតបរហ័សរបស់ប្លុកនេះ។

មានការរាយការណ៍ផងដែរថា មិនមានឧបករណ៍វិទ្យុដែលមានសុវត្ថិភាពគ្រប់គ្រាន់ទេ ដែលអាចទទួលបាននោះទេ “នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។

មានរបាយការណ៍ជាច្រើនអំពីការខ្វះខាតនៅក្នុងកងកម្លាំង Bundeswehr ចាប់តាំងពីប្រទេសអាល្លឺម៉ង់បានចាប់ផ្តើមផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងអាវុធធុនធ្ងន់ រួមទាំងកាំភ្លើងយន្ត និងប្រព័ន្ធប្រឆាំងរថក្រោះ ក៏ដូចជាប្រភេទគ្រាប់រំសេវផ្សេងៗ។

គេហទំព័រព័ត៌មាន Business Insider របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍កាលពីខែមុនថា Bundeswehr មានគ្រាប់រំសេវនៅក្នុងស្តុកសម្រាប់ការប្រយុទ្ធគ្នាត្រឹមតែតែមួយឬពីរថ្ងៃប៉ុណ្ណោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top