ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS ពីររបស់រុស្ស៊ីបានធ្វើការហោះហើរ លើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះហើរមានរយៈពេលជាង ៧ ម៉ោង ហើយយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង Su-30SM និង Su-35S នៃស្រុកយោធាភាគខាងកើតរបស់ប្រទេសរុស្ស៊ី។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា បេសកកម្មល្បាតត្រូវបានអនុវត្តដោយ អនុលោមតាមច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង សម្រាប់ការប្រើប្រាស់ដែនអាកាស ៕