ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បញ្ចេញវីដេអូ អំពីការ​ផ្ទុក​មីស៊ីលនុយក្លេអ៊ែរ អន្តរទ្វីប Yars របស់ខ្លួននៅឃ្លាំងក្រោមដី

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បានផ្ទុកគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប Yars (ICBM) ចំនួន២ចូលទៅក្នុងឃ្លាំងមីស៊ីលនៅក្រោមដី ក្នុងសប្តាហ៍នេះ។ យោធា​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​នៃ​ប្រតិបត្តិការ​ផ្ទុកមីស៊ីលនោះផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការ​បំពាក់​អាវុធ​នុយក្លេអ៊ែរ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ផលិត​កាំជ្រួច Kozelsk នៅ​តំបន់ Kaluga ភាគ​កណ្តាល​ប្រទេស​រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ការផ្ទុកមីស៊ីល ICBM ចូលទៅក្នុងឃ្លាំងអាវុធក្រោមដី គឺតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធដែលខិតខំប្រឹងប្រែង និងប្រតិបត្តិការដ៏លំបាកជាច្រើនម៉ោង។ យោងតាមរបាយការណ៍បានឱ្យដឹងថា មីស៊ីលត្រូវបានដាក់ចូលទៅក្នុងទីតាំងដែលគេគ្រោងទុកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

មីស៊ីល RS-24 Yars មានប្រភពចេញពីការរចនា RT-2PM2 Topol-M ហើយអាចបាញ់ចេញពីឧបករណ៍បើកផ្លូវ ឬ ក៏ចេញពីក្រោមដី។

សូមជម្រាបថា បំរែបំរួលក្រោយគឺសំដៅជំនួសមីស៊ីល UR-100N ICBMs ចាស់ផលិតដោយសូវៀត ដែលជាផ្នែកនៃឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។ មីស៊ីល Yars ICBM មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន និងមានចម្ងាយប្រតិបត្តិការប៉ាន់ស្មាន ១១.០០០ គីឡូម៉ែត្រ។

ប្រែសម្រួលៈ ណៃ តុលា

To Top