ព័ត៌មានអន្តរជាតិ

លោក Putin ៖ អឺរ៉ុប ទិញទំនិញរុស្សីកាន់តែច្រើនឡើងទោះបីជារងទណ្ឌកម្មក្តី

បរទេស៖ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានបន្តធ្វើការនាំចូល ទំនិញរបស់រុស្សីកាន់តែច្រើនឡើង នៅក្នុងឆ្នាំនេះទោះបីជារុស្សី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីប្លុកនេះ ជាច្រើនរួចមកហើយក្តីនេះបើយោងតាម ការបញ្ជាក់ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សា អភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោងរដ្ឋលោក Putin បានចោទប្រកាន់ ថាអឺរ៉ុបបាននៅតែបន្តធ្វើការប្រើប្រាស់ទំនិញរបស់រុស្សី ប៉ុន្តែបានព្យាយាមមិនអនុញ្ញាតិឲ្យទំនិញរបស់ ខ្លួននាំចូលមករុស្សីវិញឡើយ ហើយស្ថានភាពនេះនឹងមិនអាចបន្តបានរហូតនោះ ទេពីព្រោះថារុស្សីនឹងស្វែងរកដៃគូថ្មីដើម្បីមកជំនួសជាមិនខាន។

លោក Putin បានថ្លែងបែបនេះថា៖ វាគឺជារឿងគួរឲ្យចាប់អារម្មណ៍មួយនៅពេលដែល យើងបានអង្កេតឃើញថាទោះបីជារងទណ្ឌកម្ម ជាច្រើនក្តីប៉ុន្តែរយៈពេល៩ខែដំបូងឆ្នាំ២០២២នេះ ទំនិញរបស់រុស្សីដែលត្រូវបានទិញដោយអឺរ៉ុបមានការកើនឡើងដល់ទៅ១,៥ដង ហើយជាសរុបកំណើនមានទៅដល់៤២ភាគរយខណៈ ដែលអតិរេកពាណិជ្ជកម្មានទៅដល់២,៣ដ ងឬប្រមាណជា១៣៨ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top