ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ បង្ខំចិត្តចំណាយលុយដល់ទៅ៥០០ពាន់លាន ដុល្លារដើម្បីធានាឲ្យមានអគ្គីសនីប្រើប្រាស់

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់គិតចាប់តាំង តែពីខែកុម្ភៈមក បានចំណាយលុយដល់ទៅ៥០០ពាន់លានដុល្លារ មកហើយដើម្បីធានាឲ្យបាននូវថាមពលអគ្គិសនី​ ប្រើប្រាស់គ្រប់គ្រាន់ជូនពលរដ្ឋរបស់ខ្លួនប៉ុន្តែទោះ បីជាយ៉ាងណាក្តី
ខ្លួននឹងជួបបញ្ហាជាមិនខាននៅរដូវរងានេះ។

ប្រភពដដែលបានសរសេរទៀតថាការចំណាយសរុប ដែលបានប៉ាន់ប្រមាណគឺជាការឆ្លុះបញ្ចាំង ពីមាត្រដ្ឋាននៃការប្រមូលផ្តុំថវិកាសម្រាប់ កិច្ចការងារសង្គ្រោះវិស័យថាមពល​ និងគម្រោងផ្សេងទៀតដែលទីក្រុងប៊ែរឡាំង បានប្រើប្រាស់ចំពេលមានការកើនឡើងតម្លៃប្រេង និងឧស្ម័នធម្មជាតិ និងការខាតបង់នៃការនាំចូលពីប្រទេសរុស្ស៊ី។

របាយការណ៍ដែលបានរកឃើញអាចបង្ហាញ បានទៀតដែរថាពលរដ្ឋអាល្លឺម៉ង់ ម្នាក់ៗគិតចាប់តាំងតែពីពេល ដែលមានជម្លោះរវាងអ៊ុយក្រែននិងរុស្សី មកពួកគេត្រូវបានរដ្ឋាភិបាល ចំណាយជំនួសឲ្យប្រមាណជា៥៤០០ក្នុងម្នាក់ៗ ឬត្រូវជា១២ភាគរយនៃផលិតផល ក្នុងស្រុកសរុបឬស្មើនឹង១,៦ពាន់លានដុល្លារ ក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top