បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងប្រទេសរុស្សីគឺនឹងមិនធ្វើការពិចារណាឡើយទៅលើការ ដាក់ឲ្យមានបទឈប់បាញ់គ្នានៅក្នុង ប្រទេសអ៊ុយក្រែនខណៈដែលរដ្ឋាភិបាលទីក្រុងគៀវហាក់ដូចជា មិនសូវអើពើទៅនឹងសំណើរបែបនេះឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Peskov បានបន្តបញ្ជាក់ថាសំណើរត្រូវបានធ្វើឡើង ទៅកាន់ភាគីទាំង២រួច រាល់ហើយប៉ុន្តែប្រធានបទនេះ នឹងមិនស្ថិតនៅក្នុងរបៀបវារៈរបស់រុស្សីនៅឡើយ នៅពេលនេះខណៈដែលមុននេះបន្តិចមន្ត្រីយោធាអ៊ុយក្រែន បានអះអាងថាហើយ ក្រុងគៀវនឹងមិនទទួលយកបទ ឈប់បាញ់ណាមួយរហូតដល់ទឹកដីទាំងអស់ដែលនៅសេសសល់ ស្ថិតនៅក្រោមគ្រប់គ្រងរបស់រុស្សី ត្រូវបានប្រគល់មកឲ្យអ៊ុយក្រែន ជាមុនសិន។
គួរឲ្យដឹងដែរថាថ្មីៗចុងក្រោយនេះប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានដាក់សំណើរជាជំហ៊ានចំនួន៣ដើម្បីអាចទទួលបានកិច្ចព្រមព្រៀង សន្តិភាពជាមួយគ្នាដោយក្នុងនោះ មួយគឺការបញ្ចូនអាវុធបន្ថែមឲ្យអ៊ុយក្រែនផង និងការគោរពតាមជំហ៊ានតូចៗចំនួន១០របស់អ៊ុយក្រែន ផ្សេងទៀតដែលផ្តោតសំខាន់ទៅលើការប្រគល់ទឹកដីអ៊ុយក្រែនត្រឡប់មកវិញ៕
ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/russia/568321-russia-ukraine-holiday-truce/