រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានសម្ដែងការសាទរ ចំពោះដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលបានអនុម័ត ដោយរឹមធំទូលាយ ក្នុងការពេញចិត្ត ចំពោះអធិបតេយ្យភាព លើធនធានធម្មជាតិរបស់ខ្លួន ។
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដសងថា “ការបោះឆ្នោតគាំទ្រ ដំណោះស្រាយបញ្ជាក់ពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន និងអធិបតេយ្យភាព របស់ពួកគេលើធនធានធម្មជាតិ របស់ពួកគេ រួមទាំងធនធានដី ទឹក និងថាមពល” ។
លោក Al-Maliki បានជំរុញឱ្យអ៊ីស្រាអែល “បញ្ឈប់ការកេងប្រវ័ញ្ច ធនធានធម្មជាតិ នៅប៉ាឡេស្ទីន រួមទាំងក្រុងយេរ៉ូសាឡឹម ខាងកើត និងបញ្ឈប់រាល់ សកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន ដោយអ្នកតាំងលំនៅ និងបញ្ឈប់ការបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការរឹបអូសអណ្តូង និងដីកសិកម្ម” ។
មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃពុធបានអនុម័តសេចក្តីសម្រេច ដោយសំឡេង ១៥៩ គាំទ្រ ៨ ទល់នឹង ១០ អនុប្បវាទ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា “តាមអត្ថបទ សភាបានទាមទារឱ្យអ៊ីស្រាអែល ដែលជាអ្នកកាន់កាប់អំណាច បញ្ឈប់ការកេងប្រវ័ញ្ច ការខូចខាត មូលហេតុនៃការបាត់បង់ ឬការបំផ្លិចបំផ្លាញ និងគ្រោះថ្នាក់ នៃធនធានធម្មជាតិនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ រួមទាំងយេរ៉ូសាឡឹមខាងកើត និងនៅក្នុងការកាន់កាប់ Golan ស៊ីរី ។
នៅក្នុងនោះដែរ លោក Al-Maliki បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើការលើកាតព្វកិច្ចអ៊ីស្រាអែល “អនុវត្តដំណោះស្រាយអន្តរជាតិ និងធានាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ចំពោះធនធានធម្មជាតិ របស់ពួកគេ”៕