ព័ត៌មានអន្តរជាតិ

អត្រាអតិផរណា នៅហ្វាំងឡង់កើនឡើង ដល់កំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំ

បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យរបស់ប្រទេសហ្វាំងឡង់កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការបង្ហាញរបាយការណ៍ជាផ្លូវការស្តីអំពីអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួនដែលមានកំណើនទៅដល់៩,១ភាគរយមកហើយ
គិតត្រឹមខែវិច្ឆិកាកន្លងមកនេះ។

តួលេខនេះបានបង្ហាញថាអត្រាអតិផរណាបានកើនឡើងដល់កម្រិតដែលខ្ពស់មួយមិនធ្លាប់មានក្នុងរយៈពេលកន្លងមកជិត៤០ឆ្នាំនេះពោលគឺគិតចាបត់ាំងតែពីឆ្នាំ១៩៨៣ដែលគ្រានោះអត្រាអតិផរណាមានប្រមាណជា៩,២ភាគរយ។

តម្លៃនៃការប្រើប្រាស់របស់ប្រទេសបានកើនឡើង១,២ភាគរយពីខែមុនដែលក្នុងនោះបញ្ហាសំខាន់គឺដោយសារតែតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនីមានសន្ទុះខ្លាំងដោយតម្លៃអគ្គិសនីបានកើនឡើង១៨ភាគរយរវាងខែនិងខែឬប្រមាណជា
៦៦ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

គួរឲ្យដឹងដែរថាកាលពីដើមខែកន្លងមកនេះទិន្នន័យក៏បានធ្វើការបង្ហាញអំពីការព្យាករណ៍ដែរថា GDP របស់ប្រទេសនឹងមានការធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣គឺជាអត្រាធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៥ត្រីមាសចុងក្រោយដែល
ហ្វាំងឡង់ តែងតែទទួលបាននូវកំណើនជាប់ជានិច្ច៕ប្រែសម្រួល៖ស៊ុនលី

To Top