ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជាឱ្យធ្វើការតាមដាន ទៅលើជំនួយដែលផ្តល់ឱ្យ អ៊ុយក្រែន

បរទេស៖ ប្រភព Whitehall បានប្រាប់ BBC Newsnight កាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានស្នើសុំ “ការវាយតម្លៃដែលជំរុញដោយទិន្នន័យ” នៃស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ដោយជំរុញឱ្យមានការបារម្ភថា ទីក្រុងឡុងដ៍អាចនឹងយឺត ឬបញ្ឈប់លំហូរនៃការផ្គត់ផ្គង់ទៅកាន់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពដែលមិនបញ្ចេញឈ្មោះ របស់ទូរទស្សន៍រដ្ឋបាននិយាយថា ការពិនិត្យ “Goldman Sachs dashboard” ការពិនិត្យមើលជម្លោះ នឹងមើលពីរបៀបដែលអ៊ុយក្រែនបាននិងកំពុងប្រើប្រាស់ គ្រឿងផ្គត់ផ្គង់យោធាដែលផ្តល់ដោយ ចក្រភពអង់គ្លេស។

សូមជម្រាបថា អ៊ុយក្រែនពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត សម្រាប់តម្រូវការផ្នែកយោធារបស់ខ្លួន។ ប្រធានអគ្គសេនាធិការរបស់អ៊ុយក្រែន លោកឧត្តមសេនីយ៍ Valery Zaluzhny បានប្រាប់ Economist ថា កងទ័ពរបស់លោកត្រូវការរថក្រោះយ៉ាងតិច ៣០០ គ្រឿង និងរថពាសដែកថ្មើរជើងចំនួន ៧០០ គ្រឿង ដែលច្រើនជាងអ្វីដែលកងទ័ពអង់គ្លេស កំពុងដាក់ឱ្យប្រើប្រាស់ នាពេលបច្ចុប្បន្ន។ ទោះបីជាទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន នៅតែបន្តបញ្ជូនក្បួនអាវុធទៅកាន់អ៊ុយក្រែន ដោយមិនអើពើនឹងការព្រមាន របស់ទីក្រុងម៉ូស្គូ ទាំងអាមេរិក និងអង់គ្លេសនៅតែទទូចថា ពួកគេមិនមែនជាភាគី នៃជម្លោះនោះទេ៕

To Top