ជីកាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា ការលុបចោលការរឹតបន្តឹងយ៉ាងតឹងរ៉ឹងទៅលើជំងឺកូវីដ-១៩ របស់ប្រទេសចិន ភ្លាមៗអាចបណ្តាលឱ្យមានការផ្ទុះករណីឆ្លង និងស្លាប់មនុស្សជាង១លាននាក់រហូតដល់ឆ្នាំ២០២៣ ។ នេះបើយោងតាមការព្យាករណ៍ថ្មីពីវិទ្យាស្ថានវាយតម្លៃ និងការវាយតម្លៃសុខភាព ហៅកាត់ថា (IHME) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងដូច្នេះ ។
យោងតាមការព្យាករណ៍របស់ក្រុមការងារ ករណីនៅក្នុងប្រទេសចិន នឹងកើនឡើងដល់ថ្ងៃទី១ ខែមេសា នៅគ្រាដែលការស្លាប់នឹងកើនឡើងដល់៣២២.០០០នាក់ ។ លោក Christopher Murray នាយក IHME បានលើកឡើងថា ប្រហែល១/៣នៃចំនួនប្រជាជនរបស់ប្រទេសចិន នឹងឆ្លងមេរោគនៅពេលនោះ ។
អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន មិនបានរាយការណ៍ពីការស្លាប់ជាផ្លូវការណាមួយពីជំងឺកូវីដ-១៩ទេ ចាប់តាំងពីការដកការរឹតបន្តឹង លើជំងឺកូវីដនាពេលកន្លងមក ។ ការស្លាប់ជាផ្លូវការចុងក្រោយត្រូវបានរាយការណ៍នៅថ្ងៃទី៣ ខែធ្នូ ។
ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត សរុបមានចំនួន ៥.២៣៥នាក់ ។
គួររំលឹកថា ប្រទេសចិន បានដកការរឹតបន្តឹងលើជំងឺកូវីដ-១៩ ដ៏តឹងតែងបំផុតមួយចំនួន របស់ពិភពលោកនៅក្នុងខែធ្នូ បន្ទាប់ពីការតវ៉ាជាសាធារណៈ ដែលមិនធ្លាប់មានពីមុនមក ហើយឥឡូវនេះកំពុងជួបប្រទះការរីករាលដាលនៃការឆ្លង ដោយមានការភ័យខ្លាចថា ជំងឺកូវីដ-១៩ អាចរីករាលដាលពាសពេញ ចំនួនប្រជាជនចំនួន១,៤ពាន់លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំថ្មីខែក្រោយ ។
លោក Murray បានឲ្យដឹងកាលពីថ្ងៃសុក្រថា នៅគ្រាដែលការព្យាករណ៍របស់ IHME ត្រូវបានចេញផ្សាយតាមអ៊ីនធើរណេតថា “គ្មាននរណាម្នាក់គិតថា ពួកគេនឹងនៅជាប់នឹងសូន្យ-ដូវីដ ដរាបណាពួកគេធ្វើនោះទេ” ។
លោកបានលើកឡើងថា គោលនយោបាយសូន្យ-COVID របស់ប្រទេសចិន អាចមានប្រសិទ្ធភាពក្នុងការរក្សា វីរុសបំប្លែងខ្លួនថ្មីមុនៗប៉ុណ្ណោះ ប៉ុន្តែការឆ្លងខ្ពស់របស់វីរុសបំប្លែងខ្លួន Omicron បានធ្វើឱ្យប្រទេសនេះ មិនអាចទ្រទ្រង់បានឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា