បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ និងជាមេបញ្ជាការកំពូល របស់ប្រទេសរុស្សីលោក Sergey Shoigu បានធ្វើដំណើរទៅបំពេញ ទស្សនកិច្ចនៅក្នុងតំបន់ប្រយុទ្ធជួរមុខ នៃកងកម្លាំងយោធា របស់រុស្សី ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ុយក្រែន។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិបានបន្តទៀតថា លោក Shoigu បានបំពេញទស្សនកិច្ច ទៅកាន់ទីតាំងឈរជើងជាច្រើន របស់កងកម្លាំងរុស្សីប៉ុន្តែមិនបានបញ្ជាក់ លំអិតអំពីទីតាំងណានោះឡើយ ដោយគ្រាន់តែបង្ហាញនូវវិដេអូ លោកធ្វើដំណើរដោយឧទ្ធាម្ភាចក្រ ពីលើទីតាំងបន្ទាយរបស់រុស្សីប៉ុណ្ណោះ ។
គួរឲ្យដឹងមុននេះបន្តិចលោក Shoigu និងមេទ័ពសំខាន់ៗ ជាច្រើននាក់ទៀត បានបើកកិច្ចប្រជុំមួយជាមួយនឹង លោកប្រធានាធិបតីរុស្សី Vladimir Putin ដោយផ្តោតលើប្រធាន បទពាក់ព័ន្ធនឹងយុទ្ធនាការយោធា របស់រុស្សីនិងស្ថានភាពនៅក្នុងប្រទេស ជិតខាងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី