ព័ត៌មានអន្តរជាតិ

ក្រសួងមហាផ្ទៃ​ នឹងរៀបចំវេទិកាភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅ ដេីមឆ្នាំក្រោយ

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល (លើកទី៥) នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍនភាព និងលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅក្រោយបរិបទជំងឺកូវីដ-១៩។

តាមរយៈសេចក្ដីជូនដំណឹងរបស់​ ក្រសួងមហាផ្ទៃ​ នាថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២២​ បានឱ្យដឹងថា​ អាស្រ័យហេតុនេះ សូមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (អគារ V) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ៕

To Top