សភាពការណ៍ផ្លាស់ប្តូរមិនដែលមានក្នុងមួយសតវត្សរ៍លាយលំជាមួយនឹងជំងឺរាតត្បាត ការប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ច្របូកច្របល់ និងកិច្ចការដ៏លំបាកនៃកំណែទម្រង់ ការអភិវឌ្ឍន៍ និងស្ថិរភាពក្នុងស្រុក សេដ្ឋកិច្ចចិនកំពុងឆ្ពោះទៅមុខក្រោមសម្ពាធជាបន្តបន្ទាប់។ កិច្ចប្រជុំការងារសេដ្ឋកិច្ចលើកដំបូងបន្ទាប់ពីសមាជបក្សកម្មុយនីសចិនលើកទី២០បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៥ដល់ថ្ងៃទី១៦ ខែធ្នូ។ ដើម្បីបូកសរុប “អ្វីដែលយើងបានធ្វើ” នៅឆ្នាំនេះ គុណភាពនៃការអភិវឌ្ឍន៍ត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់ ការងារ តម្លៃទំនិញ និងស្បៀងអាហារមានស្ថិរភាព ហើយស្ថានភាពសេដ្ឋកិច្ច និងសង្គមទាំងមូលនៅតែមានស្ថិរភាព សមិទ្ធិផលទទួលបានទាំងអស់នេះមិនងាយស្រួលទេ យើងគួរចេះថែរក្សាឱ្យបានល្អ។ លោកប្រធានរដ្ឋចិន Xi Jinping បានមានប្រសាសន៍ដោយស្មោះថា “មានការលំបាកជាច្រើនដែលយើងបានជួបប្រទះ ហើយឧបសគ្គខ្លះមិនធ្លាប់មានពីមុនមក ប៉ុន្តែយើងបានធ្វើបានហើយ” ។
ផ្លូវវែងឆ្ងាយរមែងតែមានគ្រោះថ្នាក់។ សេដ្ឋកិច្ចរបស់ប្រទេសចិនតែងតែមានការអភិវឌ្ឍន៍តាមរយៈការយកឈ្នះលើបញ្ហាប្រឈម រីកចម្រើនដោយឆ្លងកាត់ព្យុះភ្លៀង និងរឹងមាំដោយឆ្លងកាត់ការសាកល្បង។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រាកំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំជាមធ្យមមានលើសពី ៥% ដែលល្អប្រសើរជាងកម្រិតមធ្យមសកល។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ដូចដើរកាត់មាត់ឆ្នេរ ហត់នឿយដូចជាឡើងភ្នំ និងពិបាកដូចវាយទម្លុះរបាំង ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនបានទទួលសមិទ្ធិផលជាប្រវត្តិសាស្ត្រ ឆ្លងកាត់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ហើយឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។
ការវិនិច្ឆ័យជាយុទ្ធសាស្រ្តដែលថា “សេដ្ឋកិច្ចចិនទាំងមូលត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំក្រោយ” ផ្តោតលើគុណសម្បត្តិនៃប្រព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ច តម្រូវការ ការផ្គត់ផ្គង់ និងកម្លាំងពលកម្មរបស់ប្រទេសចិន ក៏ដូចជាប្រសិទ្ធភាពលេចឡើងជាបន្តបន្ទាប់នៃឥទ្ធិពលគោលនយោបាយ។ “យើងត្រូវតែពង្រឹងទំនុកចិត្តរបស់យើងក្នុងការធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អ”។ នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចនេះ លោក Xi Jinping បានផ្តោតលើបញ្ហាសំខាន់ៗមួយចំនួនក្នុងការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដែលជាទិសដៅគោលនយោបាយផងដែរ ដែលបានទាក់ទាញការយកចិត្តទុកដាក់ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ការពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មទំនើប និងខិតខំប្រឹងប្រែងដើម្បីទាក់ទាញ និងប្រើប្រាស់ដើមទុនបរទេស ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗយ៉ាងមានប្រសិទ្ធភាព៕