បរទេស៖ ជនជាតិចិន២នាក់ និងជនជាតិថៃ ១៧នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបលើប្រតិបត្តិករលើកម្មវិធីទូរស័ព្ទចំនួនពីរដែលផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ទៅ ២០៨០ភាគរយ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មជ្ឈមណ្ឌលប្រឆាំងការរំលោភបំពានដោយ Loan Sharks (CCALS) ឬកម្ចីរដែលមានការប្រាក់ខ្ពស់ បានប្រកាសកាលពីថ្ងៃចន្ទថា សង្វៀននេះត្រូវបានចោទប្រកាន់ថា ដំណើរការដោយស្ត្រីពីរនាក់គឺ ឈ្មោះ Qingmei អាយុ ៣០ ឆ្នាំ និង Baolu អាយុ ៣៤ ឆ្នាំ ដែលឥឡូវនេះកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស។
អគ្គស្នងការរងនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ Surachate Hakparn ដែលដឹកនាំ CCALS ផងដែរ បាននិយាយថា ក្រុមនេះបានដំណើរការកម្មវិធី Self Service និង Krapao Hai Than Mee Yuem (Wallet Providing Loans) ។
បន្ទាប់ពីការស៊ើបអង្កេតដំបូង CCALS ទទួលបានដីកាចាប់ខ្លួនជនសង្ស័យចំនួន ២២ នាក់កាលពីថ្ងៃទី១៣ ខែធ្នូ ហើយបានចូលរួមជាមួយកម្លាំងប៉ូលិសក្នុងតំបន់ ដើម្បីឆែកឆេរ ២២ ទីតាំងក្នុងទីក្រុងបាងកក នន់ថាបូរី ឈៀងរ៉ៃ ផាយ៉ាវ ឈុនបុរី និង Prachuap Khiri Khan ៕ប្រែសម្រួលៈ ណៃ តុលា