បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរសមាជិកនៃទីភ្នាក់ងារសន្តិសុខចំពោះភាពក្លាហាន និងសេវាកម្ម ដោយមិនគិតតែពីខ្លួនឯងក្នុងការការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងបូរណភាពទឹកដីរបស់រុស្ស៊ីពីការគំរាមកំហែងពីខាងក្រៅ និងក្នុងប្រទេស ហើយបានរាយបញ្ជីបញ្ហាប្រឈមជាច្រើនដែលពួកគេត្រូវតែផ្តោតលើ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាជាវីដេអូដែលបានផ្សាយដោយវិមានក្រឹមឡាំងនៅថ្ងៃអង្គារ លោកពូទីនបានសម្តែងការជូនពររបស់លោកទៅកាន់សេវាសន្តិសុខសហព័ន្ធ (FSB) សេវាស៊ើបការណ៍សម្ងាត់បរទេស (SVR) សេវាការពារសហព័ន្ធ (FSO) និងអគ្គនាយកកម្មវិធីពិសេស (GUSP) នៅលើ ថ្ងៃឈប់សម្រាករបស់ពួកគេនៅថ្ងៃទី ២០ ខែធ្នូ។
លោក ពូទីន បាននិយាយថា ស្ថានការណ៍ពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ និងការលេចឡើងនៃការគំរាមកំហែង និងបញ្ហាប្រឈមថ្មីៗធ្វើឱ្យមានតម្រូវការខ្ពស់លើប្រព័ន្ធទាំងមូលនៃទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី” លោកក៏បានជំរុញឱ្យទីភ្នាក់ងារប្រើប្រាស់បទពិសោធន៍ និងសក្តានុពលរបស់ពួកគេ “ឱ្យបានពេញលេញ” ជាពិសេសនៅក្នុងស្ថាប័នដែលទើបដាក់បញ្ចូលថ្មីតំបន់នៃប្រទេសរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា