ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចាប់ផ្តើម​គម្រោង​បច្ចេកវិទ្យា សម្រាប់​ចាប់​រថយន្ដ ដែល​មាន​សំឡេង​រំខាន

" "

យេរ៉ូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែល បានចាប់ផ្តើមផែនការមួយ ដើម្បីប្រមូលផ្តុំដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ចំពោះសំឡេងរំខាននៅលើផ្លូវនៃ យានយន្តដោយប្រើបច្ចេកវិទ្យា រកឃើញដោយស្វ័យប្រវត្តិ។

ក្រសួងនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការការពារបរិស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ផែនការនេះបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនឱ្យបង្កើតដំណោះស្រាយ ដែលអាចឱ្យការរកឃើញយានយន្ត “មានសម្លេងរំខាន” នៅក្នុងស្ថានភាពមើលឃើញ និងអាកាសធាតុផ្សេងៗ ដូចជាភាពងងឹត និងអ័ព្ទ ដូច្នេះការអនុវត្តច្បាប់អាច មានភាពស្មុគ្រស្មាញ និងត្រូវការកម្លាំងតិច។

" "

សំណើចំនួន៣ នឹងត្រូវបានជ្រើសរើស សម្រាប់ធ្វើការពុចារណា ហើយពួកគេម្នាក់ៗនឹង ទទួលបានការគាំទ្រពីរដ្ឋាភិបាលចំនួន ៥០០០០ សេកែល ស្មើនឹង (ប្រហែល ១៤៤៤០ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

ក្រសួងបានឲ្យដឹងថា សំឡេងរំខានពីយានជំនិះគឺជា គ្រោះថ្នាក់យូរមកហើយ នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កបញ្ហាសុខភាព និងរំខានដល់សកម្មភាពប្រចាំថ្ងៃ ដោយក្រសួងបានកត់សម្គាល់ថា សំឡេងខ្លាំងពេកបានមកពីម៉ាស៊ីន ដែលបានកែប្រែដោយខុសច្បាប់ និងប្រព័ន្ធសំឡេងម៉ូតូ។

គួរបញ្ជាក់ថា ផែនការនេះត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅលើគេហទំព័រ National Challenges ថ្មីដែលបង្កើតឡើង ដើម្បីកែលម្អការអនុវត្តរបស់រដ្ឋាភិបាល អ៊ីស្រាអែលតាមរយៈការរួមបញ្ចូល នៃបច្ចេកវិទ្យាច្នៃប្រឌិត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top