ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើសហរដ្ឋអាមេរិក អាចស្ដារមកវិញ នូវពាក្យសន្យា ដែលបានបាត់បង់ អស់រយៈពេល៨ឆ្នាំទេ?

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិក បានបើកធ្វើកិច្ចប្រជុំកំពូល អាមេរិកនិងអាហ្វ្រិកលើកទីពីរ នេះ គឺកិច្ចប្រជុំកំពូល អាមេរិក និងអាហ្វ្រិក ដែលសហរដ្ឋអាមេរិក រៀបចំធ្វើបន្ទាប់ពីបានខកខាន អស់រយៈពេល៨ឆ្នាំ ។ បើមើលពីបែបបទ អាចឃើញថា កិច្ចប្រជុំកំពូលលើកនេះ ពិតជាមានទ្រង់ទ្រាយធំណាស់ ។

លោក Joe Biden ប្រធានាធិបតីអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននាំគ្នាចូល រួមកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំរបស់ប្រទេស អាហ្វ្រិក និងសហភាពអាហ្វ្រិក ចំនួន៤៩ ក៏បានធ្វើដំណើរ តាមយន្តហោះ ទៅកាន់ក្រុង វ៉ាស៊ីនតោន ផងដែរ ។ សេតវិមានបានចេញផ្សាយ សេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំកំពូលអាមេរិក និងអាហ្វ្រិកលើកនេះ បានគូសបញ្ជាក់ពីពាក្យសន្យា របស់អាមេរិកស្តីពីធ្វើឱ្យទំនាក់ទំនងជាមួយអាហ្វ្រិកមានភាព កាន់តែស៊ីជម្រៅ ។ រដ្ឋាភិបាលលោក Joe Biden នៅមានផែនការ នឹងផ្តល់វិនិយោគទុន យ៉ាងហោចណាស់៥ម៉ឺន៥ពាន់លានដុល្លារ អាមេរិក ដល់អាហ្វ្រិក ក្នុងរយៈពេលបីឆ្នាំខាងមុខនេះដែរ ។

ប៉ុន្តែ កិច្ចប្រជុំរយៈពេលបីថ្ងៃនេះបានបិទបញ្ចប់ ក្នុងភាពខ្វែងគំនិត ។ លោក Arikana Chikhomboori Quaio អតីតតំណាងសហភាពអាហ្វ្រិក ប្រចាំនៅសហរដ្ឋអាមេរិក បានសម្គាល់ថា កិច្ចប្រជុំកំពូល អាមេរិក និងអាហ្វ្រិកលើកនេះគឺបរាជ័យ ទាល់តែជនជាតិអាមេរិក រាប់អាននឹងជនជាតិអាហ្វ្រិក ដោយស្មើគ្នា ។
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិក បានតម្កល់អាហ្វ្រិកក្នុងឋានៈជាជាយ នៃយុទ្ធសាស្ត្រសកលរបស់វា ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងអាមេរិក និងអាហ្វ្រិក ក៏កាន់តែអាប់អួរទៅៗ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ សហរដ្ឋអាមេរិក បានស្តុកទុកវ៉ាក់សាំង ជាច្រើនផង និងដឹកជញ្ជូនវ៉ាក់សាំង ដែលជិតផុតកាលបរិចេ្ឆទ ទៅអាហ្វ្រិកផង ដែលត្រូវអាហ្វ្រិករិះគន់ថា ជា “សប្បុរសធម៌”ដ៏ក្លែងក្លាយ ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកស្រាប់ តែកែប្រែអាកប្បកិរិយាហើយអះអាងថា នឹងយកចិត្តទុកដាក់ដល់ អាហ្វ្រិក ប្រការនេះនាំឱ្យប្រជាជនអាហ្វ្រិក មានការសង្ស័យ ចំពោះក្តីស្មោះត្រង់ របស់អាមេរិក ។

ពេលសហរដ្ឋអាមេរិក ផ្តល់ជំនួយដល់អាហ្វ្រិក តែងតែមានភាពខុសគ្នាយ៉ាងខ្លាំង រវាងការនិយាយ តាមមាត់និងទង្វើជាក់ស្តែង ។ យក “ផែនការកម្លាំង ថាមពលអគ្គិសនីរបស់អាហ្វ្រិក”ជាឧទាហរណ៍ កាលពីខែមិថុនា ឆ្នាំ២០១៣ លោក Obama ប្រធានាធិបតីអាមេរិក កាលនោះបានប្រកាសពីផែនការនេះ ខណៈពេលលោកទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ដែលបានអះអាងថា នឹងឱ្យតំបន់អាហ្វ្រិក ដែលនៅតែមានភាពងងឹត ត្រូវបំភ្លឺដោយចង្កៀង ។ ប៉ុន្តែគិតមកទល់ចុងឆ្នាំ២០២០ បរិមាណផលិត ថាមពលអគ្គិសនីជាក់ស្តែង មិនដល់១ភាគ៤ នៃពាក្យសន្យានោះទេ ។

ក្រោយពី៨ឆ្នាំកន្លងទៅ ពាក្យសន្យា របស់រដ្ឋាភិបាលលោក Joe Biden ចំពោះអាហ្វ្រិក ត្រូវគេមានការសង្ស័យដូចគ្នា ពីព្រោះ ការវិនិយោគតម្លៃ៥ម៉ឺន៥ពាន់លានដុល្លារ អាមេរិកត្រូវចែកឱ្យប្រទេសអាហ្វ្រិក ប្រហែល៥០ ដែលមិនគ្រាន់តែ នឹងអនុវត្តក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះទេ ថែមទាំងវិនិយោគនេះ នឹងដាក់ចូលក្នុងថវិកា នៅឆ្នាំ២០២៣និងអនុវត្តនៅឆ្នាំ២០២៤ ព្រមពេលជាមួយគ្នានេះ នឹងប្រឈមនឹងបញ្ហា ដែលសភារាស្ត្រ ដែលកាន់កាប់ដោយបក្ស សាធារណរដ្ឋអាចអនុម័ត ថវិកាឬអត់ទៀតផង ។
និយាយចំពោះអាហ្វ្រិក នាពេលបច្ចុប្បន្ន ប្រការដែលត្រូវការបំផុត គឺជំនួយដ៏ពិតប្រាកដ និងស្មោះត្រង់របស់ប្រទេសធំៗ ។ សហរដ្ឋអាមេរិកគួរតែគោរព អាហ្វ្រិកយ៉ាងប្រាកដប្រជា ធ្វើការងារជាក់ស្តែង សម្រាប់ឱ្យអាហ្វ្រិក ដើម្បីធ្វើឱ្យប្រជាជនអាហ្វ្រិក ចាប់អារម្មណ៍ពីមនោសញ្ចេតនា ដ៏ស្មោះត្រង់របស់អាមេរិក ក៏ដូចជាទទួលបានការជឿទុកចិត្តពីអាហ្វ្រិក តាមរយៈការអនុវត្តជាក់ស្តែង ៕

To Top