នៅខែមេសាឆ្នាំ ២០២២ ពេលចុះត្រួតពិនិត្យការងារ នៅក្រុង Wuzhishan ខេត្ត Hainan លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់ផ្ទះអ្នកភូមិ Maona ឃុំ Shuiman ដើម្បីចូលរួមការឆាស្លឹក តែនៅរោងសិប្បកម្ម ហើយបានទិញ ស្លឹកតែពីរថង់ ។ លោក Xi Jinping បានលើកទឹកចិត្ត អ្នកភូមិប្រកបអាជីវកម្ម តែឱ្យបានល្អ ដើម្បីបានជីវភាពកាន់តែសម្បូរសប្បាយ ។
នៅខែកញ្ញាឆ្នាំ២០២២ ពេលចុះត្រួតពិនិត្យការងារនៅក្រុង Tulufan ភូមិភាគស្វយ័តស៊ីនជាំង លោក Xi Jinping បានដើរចូលជ្រលង ទំពាំងបាយជូរ។ លោកបានសរសើរថា នេះជាទីន្លែងដ៏សម្បូរធូរធារមួយ ក្លិនក្រអូបផ្លែឈើសាយភាយពាសពេញ ដែលជាអំណោយ មកពីមហាធម្មជាតិ ។ លោកបានគូសបញ្ជាក់ថា គួរជំរុញកាអភិវឌ្ឍរួមគ្នា រវាងវប្បធម៌និងទេសចរណ៍ ដើម្បីបង្កបង្កើតឧស្សាហកម្ម ដែលធ្វើឱ្យប្រជាជន មានជីវភាពធូរធារ ។
នៅខែតុលាឆ្នាំ ២០២២ ពេលចុះត្រួតពិនិត្យការងារនៅក្រុង Xian ខេត្ត Shannxi លោក Xi Jinping បានអញ្ជើញទៅដល់ភូមិ Nangou ឃុំ gaoqiao សង្កាត់ Ansai ។ ក្នុងឆ្នាំនេះផ្លែប៉ោមប្រមូលផលបានច្រើន លោក Xi Jinping បានដើរចូលចម្ការផ្លែប៉ោម ដើម្បីស្វែងយល់ពីសភាពការណ៍ប្រមូលផល ព្រមទាំងបានបេះផ្លែប៉ោមក្រហមធំមួយ ។ លោកបានកោតសរសើរថា តំបន់នេះអភិវឌ្ឍយ៉ាងខ្លាំង នូវឧស្សហកម្មដាំដុះផ្លែប៉ោម មានអនាគតភ្លឺស្វាង។
ស្លឹកតែមួយថង់ ទំពាំងបាយជូរមួយចង្កោម ផ្លែប៉ោមមួយផ្លែ… នៅខាងក្រោយកសិផល ពិសេសតូចៗ គឺជាឧស្សាហកម្មធំៗ ដែលធ្វើឱ្យប្រជាកសិករ មានជីវភាពធូរធារ រឹតតែជាកិច្ចការធំៗ ដែលជាប់ពាក់ព័ន្ធនឹងការស្តារ និងអភិវឌ្ឍជនបទ ។
ការកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រទេសសង្គមនិយមទំនើប ភារកិច្ចធ្ងន់បំផុតនិងពិបាកបំផុត គឺនៅត្រង់ជនបទ។ ពេលចុះត្រួតពិនិត្យការងារនៅតំបន់ លោកXi Jinping ធ្លាប់បានទៅដល់ ជនបទជាច្រើនដង ដើម្បីមើលជីវភាពរស់នៅបន្ទាប់ពីចេញផុត ពីភាពក្រីក្ររបស់ប្រជាកសិករគឺយ៉ាងណាដែរ ត្រូវស្តារនិងអភិវឌ្ឍជនបទ យ៉ាងដូចម្តេច ។
“ត្រូវពង្រឹងនិងត្រួសត្រាយ សមិទ្ធផលនៃការចេញផុតពីភាពក្រីក្រ ជំរុញការស្តារនិង អភិវឌ្ឍជនបទយ៉ាងប្រាកដប្រជា ជំរុញឱ្យជនបទសម្រេច បាននូវភាពកាន់តែសម្បូរសប្បាយ ជីវភាពរស់នៅកាន់តែមានសុភមង្គល ជនបទកាន់ តែស្រស់ស្អាត ។”
បើចង់ស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញ នោះត្រូវតែស្តារនិងអភិវឌ្ឍជនបទ។ ធ្វើការស្តារនិងអភិវឌ្ឍជនបទ យ៉ាងប្រាកដប្រជា នោះមុខជានឹងអាចសម្រេច បាននូវឧស្សាហកម្មមានភាពរុងរឿង ប្រជាជនមានជីវភាពសម្បូរសប្បាយ ជនបទមានភាពស្រស់ស្អាត ស័ក្តិសមនឹងការរស់ នៅជាក់ជាពុំខាន៕