ព័ត៌មានអន្តរជាតិ

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទីក្រុងគៀវ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពេលមានការវាយប្រហារ ថ្មីពេញមួយយប់

គៀវ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដោយដកបម្រាមលើប្រតិបត្តិការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង អ្នកធានាឡើងវិញ និងឈ្មួញកណ្តាលធានារ៉ាប់រងពី “ប្រទេសដែលមិនរួសរាយរាក់ទាក់” នៅពេលនិយាយអំពីការ នាំចេញអាហារ និងជីរបស់រុស្ស៊ី។

ក្រុមហ៊ុនធានារ៉ាប់រងរបស់រុស្ស៊ី នៅតែត្រូវបានហាមឃាត់មិន ឱ្យធ្វើប្រតិបត្តិការជាមួយស្ថាប័ន ដែលបានរៀបរាប់ខាងលើ និងបុគ្គលិកនៅក្នុងផ្នែកផ្សេងទៀត ទាំងអស់ ដែលច្បាប់ចែង។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃមួយ កាលពីថ្ងៃចន្ទថា មីស៊ីលប្រឆាំងរ៉ាដារបស់អាមេរិក HARM ចំនួន៤ ត្រូវបានបាញ់ទម្លាក់នៅក្នុងដែន អាកាសនៃតំបន់ Belgorod ។

កងកម្លាំងរុស្ស៊ី បានកំទេចក្រុមបំផ្លិចបំផ្លាញ អ៊ុយក្រែនចំនួន ៤ក្រុមនៅក្នុងទិសដៅ Krasny Liman និងទាហានអ៊ុយក្រែនជាង ២០ នាក់នៅក្នុងទិសដៅ Kupyansk ។

គួរបញ្ជាក់ថា ទាហានអ៊ុយក្រែនជាង ១៣០ នាក់ រថក្រោះពីរ រថពាសដែកចំនួន ៣ គ្រឿង និងរថយន្តចំនួន ៣ គ្រឿងត្រូវបានបំផ្លាញក្នុងទិសដៅ តំបន់Donetsk ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top