ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ រិះគន់សមាជិកសហភាពអឺរ៉ុប ជុំវិញការប្តេជ្ញាចិត្ត ជួយរបស់ក្រុងប៊ែកឡាំង

បរទេស ៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៊ែរឡាំង ប្រចាំនៅទីក្រុង Vilnius ប្រទេសលីទុយអានី លោក Matthias Sonn បានរិះគន់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ លីទុយអានី នៅក្នុងសុន្ទរកថា ដ៏ក្ដៅគគុកមួយ កាលពីថ្ងៃចន្ទ ដោយអះអាងថាទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវបានញាំញី ដោយការមិនទុកចិត្ត ។

យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្ទុះឡើងនូវការរិះគន់នេះ បានបង្កឡើង ដោយការជជែក ដេញដោលនៅប្រទេសលីទុយអានី អំពីថាតើអាល្លឺម៉ង់កំពុងបំពេញ ការសន្យាការពារជាតិរបស់ខ្លួន ចំពោះប្រទេសបាល់ទិក ឬយ៉ាងណា ហើយ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្តេជ្ញាថា នឹងបង្កើនការចូលរួម របស់ប្រទេសរបស់លោក នៅក្នុងប្រទេសលីទុយអានី ដល់កម្រិតនៃកងពលតូចប្រយុទ្ធ ។

លោក Sonn បានប្រាប់សភា កាលពីថ្ងៃចន្ទក្នុងអំឡុងសន្និសីទ Lithuanian-German ថា “គំនិតណាមួយដែលថា ដោយការបង្ហាញពីការមិនសប្បាយចិត្ត របស់អាល្លឺម៉ង់អាចត្រូវបានគាប សង្កត់ ឬ សម្លុត [ក្នុងការដាក់ពង្រាយកងពលតូច] … នឹងមិននាំទាហានអាល្លឺម៉ង់ម្នាក់ បន្ថែមទៀតទៅកាន់ប្រទេស លីទុយអានីឡើយ”។

លោកបានលើកឡើង អំពីការជជែកដេញដោល អំពីការប្តេជ្ញាចិត្ត របស់ប្រទេសអាល្លឺម៉ង់ក្នុងការពង្រាយកងពលតូច នៅលើដីលីទុយអានីថា “ច្រេះស៊ី និងបង្កគ្រោះថ្នាក់” ខណៈដែលបានច្រានចោលការ រិះគន់ពីអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយលីទុយអានី ៕

To Top