ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង១០០លាននាក់ គិតត្រឹមថ្ងៃអង្គារ ។ នេះបើយោងតាមទិន្នន័យ ពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញឲ្យដឹង ។
ចំនួនករណីកូវីដ-១៩របស់សហរដ្ឋអាមេរិកបានកើនឡើងដល់១០០.០០២.២៤៨ករណី ដោយមានអ្នកស្លាប់សរុបចំនួន ១.០៨៨.២១៨នាក់ គិតត្រឹមម៉ោង៥និង២១នាទីល្ងាច ម៉ោងនៅប៉ែកខាងកើតណត្រូវនឹងម៉ោង២២និង២១នាទីម៉ោងសកល បានបង្ហាញទិន្នន័យដូច្នេះ ។
គួរបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ាបានឈរនៅលើកំពូលតារាងករណីផ្ទុកទិន្នន័យកម្រិតរដ្ឋដែលមានជាង១១,៦លានករណី ។ រដ្ឋតិចសាស់បានបញ្ជាក់ពីករណីច្រើនបំផុតទី២ ដែលមានប្រហែល៨,១លាននាក់ បន្ទាប់មករដ្ឋផ្លរីដាដែលមានជាង៧,៣ លានករណី និងក្រុងញ៉ូវយ៉កមានជាង៦,៥លានករណី ។
គេបានដឹងថា សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារជំងឺរាតត្បាតនេះ ដោយមានករណី និងការស្លាប់ច្រើនជាងគេលើពិភពលោក ដែលស្មើនឹងជាង១៥ភាគរយនៃករណីឆ្លងទូទាំងពិភពលោក និងច្រើនជាង១៦ភាគរយនៃការស្លាប់ទូទាំងពិភពលោក ។
គួរបញ្ជាក់ថា ករណីផ្ទុកជំងឺកូវីដរបស់សហរដ្ឋអាមេរិក បានឈានដល់50លាននាក់ គិតនៅត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លើសពី៦០លាននាក់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ លើសពី៧០លាននាក់នៅថ្ងៃទី២១ ខែមករា កើនឡើងដល់៨០លាននាក់ នៅថ្ងៃទី២៩ ខែមីនា និងលើសពី៩០លាននាក់នៅថ្ងៃទី២១ ខែកក្កដា ៕