ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា រុស្ស៊ីនឹងបន្តធ្វើទំនើបកម្ម ឃ្លាំងអាវុធនុយក្លេអ៊ែរ ព្រោះ អាវុធនុយក្លេអ៊ែ ជាអ្នកធានាដ៏សំខាន់ នៃអធិបតេយ្យភាព របស់ប្រទេសរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏សំខាន់នៃអធិបតេយ្យភាព របស់ប្រទេសរុស្ស៊ី ដោយលោកបានសន្យាថា សព្វាវុធថ្មីនឹងចូលបម្រើការ ក្នុងពេលឆាប់ៗនេះ។ លោកពូទីនបានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងសុន្ទរកថាមួយក្នុងអំឡុងពេល ជួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នុយក្លេអ៊ែរទាំងបីរួមមាន កាំជ្រួចដែលបាញ់ចេញពីយន្តហោះ នាវាមុជទឹក និងឧបករណ៍បាញ់បង្ហោះចល័តនៅលើដី និងពីឃ្លាំងអាវុធក្រោមដី។

លោក ពូទីន បន្ថែមថា “យើងនឹងបន្តរក្សា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធនៃអាវុធនុយក្លេអ៊ែររបស់យើង។ នេះគឺជាការធានាដ៏សំខាន់សម្រាប់ការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង សមភាពជាយុទ្ធសាស្ត្រ និងតុល្យភាពអំណាចទូទៅនៅក្នុងពិភពលោក”។

លោកប្រធានាធិបតីបានបន្ថែមថា “ចំណែកនៃប្រភេទសព្វាវុធទំនើបនៅក្នុងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ [រុស្ស៊ី] មានលើសពី ៩១ភាគរយ នៅឆ្នាំនេះ” ។

លោក ពូទីន បាននិយាយថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat នឹងចូលបម្រើក្នុង “ពេលអនាគតដ៏ខ្លីបំផុត”។ មីស៊ីលនេះអាចហៅបានបានចម្ងាយ ១៨ ០០០ គីឡូម៉ែត្រ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top