ព័ត៌មានអន្តរជាតិ

រុស្ស៊ី ក្លាយទៅជាអ្នកផ្គត់ផ្គង់ប្រេងឆៅ ធំជាងគេបំផុត របស់ប្រទេសចិន

បរទេស៖ គិតត្រឹមថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅនេះ អាជ្ញាធរគយ នៃប្រទេសចិន បានបង្ហាញថាប្រទេសរុស្សី បានធ្វើការផ្គត់ផ្គង់ប្រេងឆៅ ទៅកាន់ប្រទេសចិនបានកើនឡើង ទៅដល់១៧ភាគរយ កាលពីខែក្នុងវិច្ឆិកា ធៀបទៅនឹងខែវិច្ឆិកា កាលពីឆ្នាំទៅ និងបានវ៉ាដាច់ទំហំផ្គត់ផ្គង់ ដែលអារ៉ាប៊ីសាអូឌីត បានផ្តល់ឲ្យចិន ក្លាយជាអ្នកផ្គត់ផ្គង់ ធំជាងគេបំផុត របស់ចិន។

ដំណឹងនេះត្រូវបានប្រកាសឡើង ក្នុងពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រញាប់ក្នុងការបង្កើនប្រេងស្តុកទុក ឲ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបានមុនពេល ដែលអឺរ៉ុប សម្រេចអនុវត្តិការកាត់បន្ថយ តម្លៃនិងចូលជាធរ មានចាប់ពីថ្ងៃទី៥ខែធ្នូកន្លងមកនេះ។

ការផ្គត់ផ្គង់ប្រេងរបស់រុស្សី ដែលភាគច្រើនត្រូវបានដឹកជញ្ជូន ចេញពីទីតាំងបំពង់បង្ហូរនៅ East Siberia Pacific Ocean(ESPO) និងផែចំនួន២ផ្សេងទៀតរបស់រុស្សី ដោយក្នុងនោះប្រេងសរុប ដែលបានដឹកមកដល់ចិន កាលពីខែមុនមានប្រមាណជា៧,៨១លានតោន ឬត្រូវជា១,៩លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលកាលពីខែតុលា មានត្រឹមតែ១,៨២លានបារ៉ែល ក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top