បរទេស ៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សី លោក Sergey Shoigu កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយ ដែលត្រូវបានធ្វើតេស្តជោគជ័យ រួចរាល់ កាលពីពេលថ្មីៗនេះនឹងត្រូវ ដាក់ពង្រាយឲ្យប្រើប្រាស់ នៅក្នុងកងកម្លាំងទ័ព របស់ខ្លួនហើយនៅឆ្នាំក្រោយនេះ ។
មីស៊ីលឆ្លងទ្វីប ដែលត្រូវបាន គេស្គាល់ឈ្មោះថា Sarmat ICBM នឹងត្រូវដាក់ពង្រាយទៅ តាមគោលដៅដែលបានកំណត់ នៅក្នុងឆ្នាំក្រោយនេះ ខណៈឧបករណ៍ សម្រាប់បាញ់មីស៊ីល ប្រភេទនេះត្រូវបានរុស្សីរៀបចំរួចរាល់ មានសរុបប្រមាណ ជា២២គ្រឿងរួចមកហើយ ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹងបណ្តាមន្ត្រី ជាន់ខ្ពស់របស់ក្រសួង ការពារជាតិ លោកប្រធានាធិបតី Vladimir Putin បានថ្លែងថា ពួកយើងនឹងនៅតែបន្តធ្វើទំនើបកម្ម និងកែលំអប្រព័ន្ធបច្ចេកវិទ្យាអាវុធ របស់យើងឲ្យកាន់តែ ទំនើបនិងល្អប្រសើរឡើងនិងជាពិសេស គឺអាចត្រៀមខ្លួនបានរួចជាស្រេច គ្រប់ពេលវេលាក្នុងការប្រតិបត្តិការ ។
គួរឲ្យដឹងដែរថា Sarmat ICBM ត្រូវបានធ្វើតេស្ត ជោគជ័យ តាំងតែពីខែមេសាមកម្ល៉េះហើយផែនការ របស់រុស្សីគឺត្រូវយកវាមកជំនួស បច្ចេកវិទ្យាមីស៊ីលរបស់ R-36M2 Voevoda ដែលជាយុទ្ធសាស្ត្រឆ្អឹងខ្នងរបស់រុស្សី គឺជាមីស៊ីលដែលអាច
រារាំងក្បាលគ្រាប់នុយក្លេអ៊ែរ ៕
ប្រែសម្រួល៖ស៊ុនលី