ព័ត៌មានអន្តរជាតិ

ពាក្យសម្តីដ៏កក់ក្តៅ នៅរដូវរងារបស់លោក Xi Jinping ប្រធានរដ្ឋចិន

ថ្ងៃទី២២ ខែធ្នូ ជារដូវកាល Dongzhi របស់ប្រទេសចិន។ នៅក្នុងរដូវកាលពោរពេញដោយភាពត្រជាក់ យើងបានបូកសរុបពាក្យសម្តីដ៏កក់ក្តៅ របស់លោកXi Jinpingប្រធានរដ្ឋចិនពេលចុះត្រួតពិនិត្យ ការងារនៅរដូវរងា ឱ្យយើងមានអារម្មណ៍កក់ក្តៅនៅរដូវរងារ។

ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក Xi Jinping បានចុះត្រួតពិនិត្យនៅក្រុងJinggangshan និងក្រុងNanchang ដើម្បីចុះត្រួតពិនិត្យការងារនៅជនបទ សហគ្រាស សាលារៀននិងសហគមន៍ជាដើម លោកបានលើកឡើងថា បក្សកុម្មុយនីស្តចិន ជាបក្សដែលបម្រើប្រជាជនអស់ពីចិត្ត នឹងបន្តគាំទ្រដោយពេញទំហឹង នូវការអភិវឌ្ឍនៅតំបន់បដិវត្តន៍ចាស់ ដើម្បីធ្វើឱ្យអ្នកភូមិមានជីវភាពរស់នៅ កាន់តែល្អប្រសើរ។ នៅក្នុងផ្លូវកាត់បន្ថយភាពក្រីក្រ មិនអាចបោះបង់គ្រួសារក្រីក្រ និងអ្នកក្រីក្រណាមួយឡើយ។

ពីថ្ងៃទី១២ដលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោកXi Jinpingបានចុះត្រួតពិនិត្យ នៅសហគ្រាសនិងជនបទនៅក្រុងXuzhou។ លោកបានគូសបញ្ជាក់ថា និយោជិតសហគ្រាសត្រូវបង្កើន នូវអារម្មណ៍មោទនភាព និងបេសកកម្មរបស់វណ្ណៈកម្មករ ក្នុងយុគសម័យថ្មី ស្រឡាញ់ការងារ ខិតខំធ្វើការនិងរួមចំណែក ផ្សព្វផ្សាយស្មារតីកម្មករគំរូ ហើយខិតខំតស៊ូ ដើម្បីសម្រេចក្តីសុបិនចិន។

ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៩ លោក Xi Jinping បានចុះត្រួតពិនិត្យការងារ នៅសហគមន៍នៅក្រុងប៉េកាំង ដើម្បីសួរសុខទុក្ខកម្មាភិបាល និងប្រជាជនក្នុងតំបន់។លោកបានលើកឡើងថា មជ្ឈិមបក្សកុម្មុយនីស្តចិន យកចិត្តទុកដាក់ខ្ពស់នូវការសាងសង់ឡើងវិញ នៃក្រុងចាស់ ដើម្បីធ្វើឱ្យប្រជាជនមានលំនៅកាន់តែស្រួល និងជីវភាពរស់នៅកាន់តែល្អប្រសើរ ដោះស្រាយឱ្យបានល្អនូវបញ្ហាជាក់ស្តែង ដែលប្រជាជនយកចិត្តទុកដាក់ ធ្វើឱ្យប្រជាជនមានជីវភាពទំនើប នៅHutong៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top