ថ្ងៃទី២៤ ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបសំបុត្ររបស់សិល្បករ នៃក្រុមសិល្បៈ បូព៌ាចិន ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យខិតខំរៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តដោយស៊ីជម្រៅនូវស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីរួមចំណែកថ្មីក្នុងការកសាង ប្រទេសសង្គមនិយមដែលខ្លាំងខាងវប្បធម៌។
លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២ជាខួប៧០ឆ្នាំនៃការបង្កើតក្រុមចម្រៀង និងរបាំមជ្ឈិមនិងខួប៦០ឆ្នាំ នៃការបង្កើតក្រុមចម្រៀងនិងរបាំបូព៌ា ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការសួរសុខទុក្ខយ៉ាងស្មោះ ចំពោះសិល្បករនិងក្រុមការងារគ្រប់រូប។
លោក Xi Jinping បានគូសបញ្ជាក់ថាជាច្រើនឆ្នាំកន្លងទៅនេះ អ្នកទាំងអស់គ្នាបានអនុវត្តយ៉ាងផ្ចិតផ្ចង់នូវ គោលនយោបាយអក្សរសាស្ត្រនិងសិល្បៈរបស់បក្សកុម្មុយនីស្តចិន បង្កើតស្នាដៃអក្សរសាស្ត្រនិងសិល្បៈល្អៗជាច្រើន បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញភាពរុងរឿងនិងវឌ្ឍនភាពនៃអក្សរសាស្ត្រនិងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស ដែលបានក្លាយទៅជា “ឯកអគ្គរដ្ឋទូតវប្បធម៌”និង “នាមប័ណ្ណវប្បធម៌”នៃប្រទេសចិនថ្មី។
លោក Xi Jinping បន្តទៀតថា សង្ឃឹមថា អ្នកទាំងអស់គ្នានឹងរៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តដោយស៊ីជម្រៅ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីដែលចាត់ទុកប្រជាជនជាស្នូល ដើម្បីរួមចំណែកថ្មីសម្រាប់ការអភិវឌ្ឍនៃបុព្វហេតុអក្សរសាស្ត្រនិងសិល្បៈ ការជំរុញជំនឿចិត្តខាងវប្បធម៌ និងការកសាងប្រទេសសង្គមនិយមដែលខ្លាំងខាងវប្បធម៌៕