ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហុងគ្រីថា សន្តិភាពនៅអ៊ុយក្រែន អាស្រ័យលើអាមេរិក បើ​អាមេរិក​ចង់​បាន​សន្តិភាព​នោះ​ នឹង​មាន​សន្តិភាពភ្លាម

បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការរំពឹងទុកនៃការបញ្ចប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី គឺស្ថិតនៅក្នុងដៃ របស់សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Orban បានទទូចបែបនេះនៅក្នុង បទសម្ភាសន៍ជាមួយកាសែត Magyar Nemzet កាលពីថ្ងៃសៅរ៍ថា “អ៊ុយក្រែនអាចប្រយុទ្ធបានដរាប ណាសហរដ្ឋអាមេរិក គាំទ្រដោយលុយនិងអាវុធ” ។

លោក​បាន​សង្កត់​ធ្ងន់​ថា​ “ប្រសិន​បើ​អាមេរិក​ចង់​បាន​សន្តិភាព​នោះ​នឹង​មាន​សន្តិភាព​”។

ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ ជំនួយផ្នែក យោធា និងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារដល់ទីក្រុងគៀវ ក៏ដូចជាជំនួយផ្នែកចារកម្មយោធាផងដែរ។

ការផ្តល់ជំនួយធុនធ្ងន់បានរួមបញ្ចូលផ្នែករឹងដ៏ទំនើបដូចជា ប្រព័ន្ធមីស៊ីល HIMARS គ្រាប់រ៉ុក្កែតច្រើនប្រភេទ កាំជ្រួច M777 និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ហើយថ្មីៗនេះ គេបានប្រកាសថា យោធាអ៊ុយក្រែនក៏នឹងទទួល បានប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top