ស្រែចម្ការជាកន្លែងដែលលោក Xi Jinping ប្រធានរដ្ឋចិន តែងចុះទៅត្រួតពិនិត្យ ពេលលោកចុះទៅ ធ្វើការ នៅ មូលដ្ឋាន ។ ពេញមួយឆ្នាំ២០២២ លោកបានចុះ ទៅស្រែចម្ការជាច្រើនលើក តើប្រមូលស្បៀងបានច្រើនឬតិច តើកសិឧស្សហកម្មអភិវឌ្ឍ យ៉ាងដូចម្តេច តើបងប្អូនកសិករ ទទួលបានប្រាក់ចំណូលច្រើនទេ រឿងរ៉ាវទាំងនេះលោកបាន តាមដានយកចិត្តទុកដាក់យ៉ាងខ្លាំង ។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំនេះ លោក Xi Jinping បានទៅពិនិត្យការងារនៅភូមិYongfengខេត្តSichuan ដែលស្ថិតនៅតំបន់ ភាគនីរតីប្រទេសចិន លោកបានដើរក្នុងស្រែពិនិត្យសភាពលូតលាស់ នៃសំណាប និងបានសួរនាំពីស្ថានភាពដាំសំណាប ជាមួយអ្នកជំនាញកសិកម្ម ដែលឈរនៅក្បែរ។ ស្រែក្នុងភូមិនោះជាមូលដ្ឋាន ដាំដំណាំស្រូវតាមស្តង់ដារខ្ពស់ ស្រូវចំនួនជាង១០០ប្រភេទត្រូវសាកល្បងដាំនៅនេះ ដើម្បីយកមកប្រៀបធៀបគ្នា រហូតដល់ជ្រើសរើស បានប្រភេទពូជល្អប្រសើរ ដែលងាយដាំដុះ ជាទូទៅបាន ពោលគឺ ស្វែងរកគ្រាប់ពូជស្រូវល្អ ដើម្បីផ្តល់មូលដ្ឋានដ៏រឹងមាំ ដល់ការប្រមូលផលបានច្រើន ។ លោក Xi Jinping បានគូសបញ្ជាក់ថា ចិននឹងបន្តជំរុញទំនើបកម្ម នៃកសិកម្មដែលប្រកបដោយភាពបៃតង អេកូឡូស៊ី និងមានប្រសិទ្ធភាពខ្ពស់ ។

កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping បានចុះទៅត្រួតពិនិត្យ ការងារនៅខេត្តHainan ភាគខាងត្បូងប្រទេសចិន ហើយលោកបានទៅដល់ បន្ទប់ពិសោធន៍គ្រាប់ពូជថ្នាក់ជាតិ ភ្លាម និងបានបញ្ជាក់ថា ត្រូវសម្រេចសុវត្ថិភាពស្បៀង អាហារដោយពឹងផ្អែក លើគ្រាប់ពូជរបស់ខ្លួន ។ គួរបញ្ជាក់ថា តាមទិន្នន័យថ្មីបំផុត ដែលក្រសួងកសិកម្មនិងជនបទចិន ទើបប្រកាសបានដឹងថា បច្ចុប្បន្ននេះអត្រាគ្រាប់ពូជល្អ របស់ដំណាំចិន បានលើសពី៩៦% ក្នុងនោះទំហំដែលប្រើគ្រាប់ពូជ ម្ចាស់ការរបស់ចិន មានដល់ទៅ ៩៥% ពោលគឺស្បៀងអាហារ ដែលផ្គត់ផ្គង់ឱ្យប្រជាជនចិនភាគច្រើន គឺទទួលបានការដាំដុះ គ្រាប់ពូជរបស់ប្រទេសចិន ។

ពេលចុះទៅក្នុងស្រែចម្ការ លោក Xi Jinping យកចិត្តទុកដាក់ នឹងសភាព លូតលាស់នៃដំណាំផង ផ្តោតសំខាន់លើជីវភាព រស់នៅប្រចាំថ្ងៃរបស់កសិករផង ។ កាលពីខែកក្កដា ឆ្នាំនេះ លោក Xi Jinping បានទៅធ្វើការ នៅភូមិភាគស្វយ័ត្នXinjiang នៃភាគពាយ័ព្យចិន លោកបានទៅដល់សួនចម្ការផ្លែ ទំពាំងបាយជូរស្វែងយល់ពីការ អភិវឌ្ឍឧស្សាហកម្មផ្លែឈើពិសេស នៃកន្លែងជុំវិញ ហើយលោកបានបញ្ជាក់ថា ត្រូវបន្តជំរុញឱ្យវិស័យវប្បធម៌ និងទសេចរណ៍អភិវឌ្ឍន៍ជាមួយគ្នា ដើម្បីក្លាយជាឧស្សាហកម្មតំឡើង ប្រាក់ចំណូលរបស់ប្រជាកសិករ ។

ឧស្សាហកម្មអភិវឌ្ឍយ៉ាងល្អគឺជាចំណែកសំខាន់នៃការអភិវឌ្ឍន៍ជនបទ ។ កាលពីខែតុលាឆ្នាំនេះ លោក Xi Jinping បានទៅដល់ខេត្ត Shanxi ។ ឆ្នាំនេះផ្លែប៉ោមទទួលបានផ្លែច្រើន លោកបានទៅពិនិត្យផ្ទាល់ ក្នុងចម្ការផ្លែប៉ោម នៃភូមិ Nangou ក្រុង Yanan បានសួរយ៉ាងលម្អិតអំពីបច្ចេកទេស ដាំផ្លែប៉ោម តម្លៃលក់ ចំណូល របស់អ្នកភូមិជាដើម ។ ផ្លែប៉ោមទីនេះត្រូវបានលក់ទៅកាន់គ្រប់កន្លែងទូទាំងប្រទេសចិន និងនាំចេញទៅប្រទេសអាស៊ីអាគ្នេយ៍ រហូតដល់ត្រូវបានដឹកជញ្ជូនចូល ក្នុងស្ថានីយអវកាសប្រទេសចិនទៀតផង ។

ឱនមើលសភាពលូតលាស់ របស់សំណាប សំណេះសំណាលគ្នាលេងជាមួយកសិករ លោក Xi Jinping តែងចុះទៅស្រែចម្ការ ដើម្បីស្វែងយល់ពីការងារ កសិកម្មដោយផ្ទាល់ ព្រោះលោកយកចិត្តទុកដាក់នឹង បញ្ហាសុវត្ថិភាពស្បៀងអាហាររបស់ប្រទេសចិនជារហូត យកចិត្តទុកដាក់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋចិន ជារហូត ៕


