ព័ត៌មានអន្តរជាតិ

ឥណ្ឌា បើកការស៊ើបអង្កេតករណីស្លាប់ សមាជិកសភារុស្ស៊ីម្នាក់ក្នុងប្រទេស

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា អ្នកនយោបាយជនជាតិរុស្សីម្នាក់ដែលបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌាក្នងនាមជាអ្នកទេសចរនោះ បានធ្លាក់ចុះពីអគារសណ្ឋាគារជាន់ទី៣ ស្លាប់បាត់បង់ជីវិត។

សមាជិកសភាដែលមានឈ្មោះថាលោក​ Pavel Antov បានបាត់បង់ជីវិតកាលពីថ្ងៃចន្ទ ក្នុងពេលបំពេញទស្សនកិច្ច
នៅក្នុងប្រទេសឥណ្ឌាហើយមកដល់ពេលនេះ ករណីនេះត្រូវបានក្រុមការងារស៊ើបអង្កេត របស់ឥណ្ឌាកំពុងបន្តការតាមដាន។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្សី ប៉ុន្តែដោយមិនបានលំអិតអំពី ហេតុការណ៍នោះឡើយនិងបានហៅជាសោកនាដកម្មដ៏រន្ធត់ មួយប៉ុណ្ណោះពីព្រោះថាលោក Antov មិនត្រឹមតែជាសមាជិកសភានោះទេ លោកក៏ជាអ្នកជំនួញ និងជាសប្បុរសជន
ដ៏ល្បីល្បាញម្នាក់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top